ទោះលើកដំបូង តែសួស វីហ្សា ធ្វើបានល្អ មិនចាញ់ រៀមច្បង(មានវីដេអូ)
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ត្រូវបានផ្លាស់ប្តូរCoach មួយរូប ដោយផ្លាស់ពីអ្នកនាងសុគន្ធ និសា មកជាកញ្ញាសួស វីហ្សា វិញ។
ដោយសារតែលើកដំបូងឃើញថា តារារូបនេះក៏បានបង្ហាញអារម្មណ៍រំភើបផង ភ័យផង នូវពេលដែលទទួលបានការងារថ្មីមួយ ជាCoach នៅក្នុងកម្មវិធីលំដាប់ពិភពលោក កាលពីពេលកន្លងទៅនេះ។ ជាមួយគ្នានេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនរបស់តារាវ័យក្មេងរូបនេះ បានលើកទឹកចិត្តនាងជានិច្ច ទោះបីជានាងជាតារាជំនាន់ក្រោយយ៉ាងណាក្តី តែសម្រាប់បទពិសោធន៍គឺមិនចាញ់រាមច្បងប៉ុន្មានទេ។
ជាក់ស្តែង កាលពីយប់មិញនេះ ឃើញថា Coach ថ្មីរូបនេះ បានខិតខំយ៉ាងអស់ពីសមត្ថភាព នៅក្នុងការជ្រើសរើសកូនក្រុមល្អៗជាមួយនឹងថ្វីមាត់ ទាក់ទាញកូនក្រុមឲ្យមកនៅជាមួយខ្លួន។
យ៉ាងណាមិញ ទោះបីជាលើកដំបូង និងជាសប្តាហ៍ដំបូងនៅក្នុងកម្មវិធីយ៉ាងណាក្តី ឃើញថាតារារូបនេះទទួលបានកូនក្រុមល្អៗចំនួនពីររូប មិនចាញ់តារាចម្រៀងរៀមច្បងលោក ព្រាបសុវត្ថិនោះទេ ខណៈពេលដែរ កញ្ញាឱក សុគន្ធកញ្ញាទទួលបានកូនក្រុម៣នាក់។
តាមរយៈការខិតខំមួយនេះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាងគ្រប់គ្នា ថាទោះជាលើកដំបូងយ៉ាងណាតែនាងបានធ្វើទៅដោយរលូន និងល្អបំផុតនៅក្នុងកម្មវិធីមួយនេះ៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?






មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!