ស្ទើរខ្លោចចិត្ត…ស្ត្រី២នាក់នាំកូនរើសអេតចាយ៣យប់៤ថ្ងៃទាំងវេទនា យកសោហ៊ុយទៅមើលឪពុកឈឺ (មានវីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី2នាក់បងប្អូនបង្កើត នាំកូនប្រុសស្រីបណ្តើកង់រើសអេតចាយ ចម្ងាយដីរាប់គីឡូម៉ែត្រតាំងពីស្រុកអូរជ្រៅដល់ក្រុងប៉ោយប៉ែតទាំងបង្ខំចិត្ត ត្បិតឱពុកឈឺធ្ងន់នៅឯស្រុកព្រៃឈ ខេត្តកំពង់ចាម គ្មានសោហ៊ុយទៅមើលអ្នកមានគុណ ។
បង្ហូរទឹកភ្នែកជាមួយនឹងដៃពរកូនប្រុសអាយុមិនដល់1ខួបស្ត្រីឈ្មោះ ណន ច្រែក អាយុ48ឆ្នាំរៀបរាប់ថា គាត់បច្ចុប្បន្នរស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានកូនប្រុសស្រីក្នុងបន្ទុក6នាក់គ្មានមុខរបរដើររើសអេតចាយ3ទៅ4ឆ្នាំមកហើយ ហើយប្តីជាជនពិការដៃជើងមិនអាចធ្វើអ្វីបាន ។
ដោយឡែកស្ត្រីម្នាក់ទៀតជាប្អូនបង្កើតរបស់ស្ត្រីខាងលើឈ្មោះ ណន ឡង អាយុ35ឆ្នាំ គាត់មានកូនប្រុសស្រីក្នុងបន្ទុក4នាក់រស់នៅក្នុងភូមិជាមួយគ្នា ។ នាងថា មានប្តីដែរតែមិនជួយការងារអីទេគិតតែពីដើរផឹកស៊ីធ្វើឲ្យនាងទូលអង្រែដ៌ធ្ងន់ធ្ងរក្នុងគ្រួសារតែម្នាក់ឯង ។
ស្ត្រីជាបងនិយាយថា ការចេញពីផ្ទះរើសអេតចាយគឺចំណាយពេល3ថ្ងៃមកហើយទើបតែដល់ទីក្រុងប៉ោយប៉ែត ។ គាត់ថាកូនមកជាមួយទាំងអស់ ប៉ុន្តែមួយចំនួនត្រូវអ្នកស្រុកដែលជួបប្រទះតាមដងផ្លូវគេអាណិតជួយដឹកទៅភូមិវិញនៅសល់តែកូនប្រុសស្រី3នាក់គឺកូនច្បងបណ្តើកង់ផងរើសអេតចាយផងជាមួយប្អូនប្រុសម្នាក់ទៀត ខណៈកូនប្រុសពៅដែលនៅក្នុងដៃគាត់ពរបណ្តើរើសអេតចាយបណ្តើផងដែរ ។
ដោយឡែកស្ត្រីជាប្អូនមានកូនយកជាប់ខ្លួនតែម្នាក់ទេ គឺចងកន្សែងដាក់ចំណុច.កកង់ដូចជាអង្រឹងឲ្យអង្គុយដើម្បីរើសអេតចាយដូចស្ត្រីជាបងដែរ ។

គ្រួសារទីទាល់ក្រទាំង2ខាងលើប្រាប់ថា រយៈពេល3យប់4ថ្ងៃនេះគឺយប់ដំបូងដេកក្នុងព្រៃមានតែមុង1ចងដេកទាំងអស់គ្នាតែសំណាងល្អទេវតាអាណិតមិនមានភ្លៀងធ្លាក់រំខានទេ ឯយប់ទី2សុំផ្ទះអ្នលស្រុកដេក ព្រោះមេឃភ្លៀង និងយប់មិញ(17/សីហា/2018)ដេកនៅសាលាឆទានក្នុងវត្តនិមិត្តសុធីរាម ហៅវត្តកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ពួកគាត់ថា ការនាំបងប្អូនចេញរើសអេតចាយឆ្ងាយភូមិស្រុក(លំនៅដ្ឋាន)នេះគឺក្នុងគោលបំណងរកប្រាក់ធ្វើសោហ៊ុយទៅមើលឱពុកឈ្មោះ ណុប ណន អាយុ80ឆ្នាំ ដែលកំពុងមានជម្ងឺនៅឯភូមិច្រកភ្នំ ឃុំឈូកលើ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលសាច់ញាតិទាក់ទងប្រាប់តាមទូរស័ព្ទជាច្រើនដងតែគ្មានប្រាក់ធ្វើដំណើទៅ ។
អ្វីដែលកាន់តែសង្វែកមែនទែននោះសូម្បីតែកង់របស់ស្ត្រីជាបងគ្មានច្រវ៉ាក់ផងដែរពោលគឺមិនអាចជិះកើតត្រូវបណ្តើរហូតទាល់តែដល់គោលដៅវិញដោយគាត់ថា មិនដឹងជាដាច់ជ្រុះនៅឯណា ។
ជួបអ្នកយកព័ត៌មាន កោះសន្តិភាព គ្រួសារទាំង2នេះបានទទួលថវិការមួយចំនួន និងអង្ក10គីឡូក្រាមពីភ្នាក់ងារ កោះសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ ។ ពួកគាត់បានអំពាវនាវសុំសប្បុរសជនក្នុង និងក្រៅប្រទេសមេត្តាជួយផង បើពុំដូច្នោះទេជីវភាពគ្រួសារ និងនៅតែរងការវេទនាពិសេសកូនៗ និងមិនមានអនាគត់ឡើយព្រោះមិនបានរៀនសូត្រ ៕
វីដេអូខាងក្រោម៖













មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!