បទ ខេមរៈ សេរីមន្ត ច្រៀងជាមួយថៃ Tik Shiro ចេញMVជាផ្លូវការហើយ ឡូយកប់! (មានវីដេអូ)
ភ្នំពេញ៖ កាលពីម្សិលមិញនេះ ផ្អែកលើបណ្តាញសង្គមយូធូប របស់តារាចម្រៀងជនជាតិថៃ លោក Tik Shiro បានបង្កការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រយ៉ាងខ្លាំង នៅពេលដែលគណនីមួយនេះបង្ហោះMVផ្លូវការ បទចម្រៀងមួយបទ មានចំណងជើងថា “Sad Man” ច្រៀងរួមជាមួយកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សេរីមន្ត។
យ៉ាងណាមិញ បើងាកមកកាលពីជាងមួយខែមុនវិញ បទចម្រៀង “Sad Man” នេះផងដែរ លោក ខេមរៈ សេរីមន្ត បានយកមកច្រៀងផ្ទាល់ម្តងរួចមកហើយ ជាមួយលោក Tik Shiro នៅក្នុងកម្មវិធីមួយកន្លែងនៅក្នុងប្រទេសថៃ។
ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញតារាចម្រៀងខ្មែរ ច្រៀងរួមជាមួយតារាចម្រៀងថៃ ហើយចេញMVជាផ្លូវការបែបនេះ។ ម៉្យាងវិញទៀត មហាជនក៏សង្ឃឹមថា បទចម្រៀងមួយបទនេះនឹងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងពីរប្រទេសផងដែរ៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖



មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!