ក្រុមហ៊ុន GAC Motor និង Global Automotive Company បង្ហាញរថយន្តស៊េរី ទំនើបលើទីផ្សារ កម្ពុជា
ភ្នំពេញ: ក្រុមហ៊ុន Global Automotive Company ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងចែកចាយរថយន្តម៉ាក GA3, GS5, GA5 របស់ក្រុមហ៊ុន GAC Motor មកពីប្រទេសចិន បានធ្វើសន្និសីទកាសែតស្តីអំពីពិធីចុះហត្ថលេខា លើកិច្ចសហការជាយុទ្ធ រវាងក្រុមហ៊ុន GAC Motor និងក្រុមហ៊ុន Global Automotive Company កាលពីថ្ងៃទី៣ ខែសីហា ២០១៤។
លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន Global Automotive Company មានប្រសាសន៍ថា សន្និសីទកាសែតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីកិច្ចសហការជាយុទ្ធរវាងក្រុមហ៊ុន GAC Motor និងក្រុមហ៊ុន Global Automotive Company ក្នុងការបង្ហាញ វត្តមាន នៃរថយន្តរបស់ក្រុមហ៊ុន GAC Motor នៅលើទីផ្សារកម្ពុជា និងជំរុញផ្សព្វផ្សាយលក់ និងផ្តល់កម្មវិធិពិសេស សម្រាប់អតិថិជនដែលបំណងទិញរថយន្តថ្មីម៉ូដែលនេះយកទៅប្រើប្រាស់ ហើយយើងបានរៀបចំគម្រោងល្អៗជាច្រើន សម្រាប់អតិថិជនក្នុងស្រុករបស់យើង នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុន Global Automotive Company ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GA3, GS5, GA5 របស់ក្រុមហ៊ុន GAC Motor ដែលសុទ្ធសឹងតែម៉ូដែលថ្មី ២០១៤ ដ៏ពេញនិយមមានរាងស្រស់សង្ហា បំពាក់ដោយម៉ាស៊ីនកម្លាំងខ្លាំង កម្រិតស្តង់ដារអន្តរជាតិ និងបច្ចេកវិទ្យាខ្ពស់ ផ្តល់កម្លាំងខ្លាំង ស៊ីប្រេងតិច គុណភាពខ្ពស់ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ តួ និងសាក់ស៊ីរឹងមាំ ពោងសុវត្ថិភាព ហ្វ្រាំង ABS និង EBD ដែលអាចធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវថ្នល់៕ by: everyday.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!