(Update) សមត្ថកិច្ចបង្ហាញមុខឃាតក២នាក់បងប្អូន ដែលសម្លាប់ស្ត្រីមានផ្ទៃពោះ
ខេត្តត្បូងឃ្មុំ ៖ ក្រោមការស្រាវជ្រាវរបស់ជំនាញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នោះ ឃាតក២នាក់បងប្អូនបានចាប់ខ្លួនតាមបញ្ជារបស់លោក ហៀង សុភក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយបានសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។
ដោយបានចោទប្រកាន់ពីបទឃាតកម្ម លើស្ត្រីមានផ្ទៃពោះ៣ខែ ជាជនជាតិខ្មែរឥស្លាម ឈ្មោះ ទីន អៃសះ អាយុ២៤ឆ្នាំ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ គឺសម្លាប់បំបិទមាត់នៅក្នុងចម្ការពោតមួយកន្លែងជាប់មាត់ទន្លេមេគង្គ នៅមិនឆ្ងាយពីផ្ទះអ្នកស្លាប់។ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ ឧសភាថា ជនសង្ស័យពីរនាក់បងប្អូន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមាន ១-ឈ្មោះ សុះ ស្មីន ភេទស្រី អាយុ២៩ឆ្នាំ ខ្មែរឥស្លាម ២-ឈ្មោះ សុះ ហារើស ហៅទីន ភេទប្រុស អាយុ២៨ឆ្នាំ ជាប្អូន រស់នៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត ប្រាប់បន្តថា អំពើឃាតកម្មនេះកើតឡើងនៅយប់ថ្ងៃទី៣០ មេសា ២០១៨ ដោយសពត្រូវបានគេរំលោភសេពសន្ថវៈ រួចមួលបំបាក់កសម្លាប់ចោលក្នុងចម្ការពោតរបស់បុរសម្នាក់ឈ្មោះ ពិន ញ៉ ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ លុះពេលព្រឹកព្រលឹមថ្ងៃទី០១ ឧសភា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏រាយការណ៍មកសមត្ថក ិច្ចមូលដ្ឋាន និងបានហ៊ុំព័ទ្ធកន្លែងកើតហេតុ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅនោះទេ។ ហើយលោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងក្រោមឱវាទប្រញាប់ចុះពិនិត្យសព ដោយបានបង្កើតគណៈកម្មការចម្រុះ មានគ្រូពេទ្យចូលរួមផងដែរ។
សមត្ថកិច្ចបានប្រើប្រាស់ជំនាញរបស់ខ្លួន រហូតឈានដល់ទៅកំណត់អត្តសញ្ញាណក្រុមជនសង្ស័យនិងបានឃាត់ខ្លួនបន្តបន្ទាប់បានចំនួនពីរនាក់បងប្អូនខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ និងបានបំពេញសំណុំបែបបទបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។ សូមរំលឹកថា បងប្រុសបង្កើតជនរងគ្រោះឈ្មោះ ទីន មុសា អាយុ២៨ឆ្នាំ បានប្រាប់ទាំងបង្ហូរទឹកភ្នែកថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ឧសភា អ្នកភូមិម្នាក់ដែលស្គាល់គ្នា បានរត់មកប្រាប់ថា ប្អូនស្រីឈ្មោះ អៃសះ ត្រូវបានគេសម្លាប់ដោយសាកសពនៅក្នុងចម្ការពោត។ គ្រានោះក៏ប្រញាប់រត់ទៅមើលឃើញប្អូនស្រីត្រូវបានគេសម្លាប់មែន ប្អូនស្រីរបស់ខ្លួនមិនដែលមាន បញ្ហាទំនាស់ជាមួយនឹងអ្នកណានៅក្នុងភូមិទេ ដោយពួកគេមានជីវភាពក្រីក្រ ដើរតែស៊ីឈ្មួលគេតែ ប៉ុណ្ណោះ៕






មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!