ស្តែងៗតែម្តង ! អគារកម្ពស់២៦ជាន់មួយ ត្រូវបានបាក់ស្រុតទាំងស្រុង បន្ទាប់ពីមានអគ្គិភ័យដ៏ធំបានឆាបឆេះ (មានវីដេអូ)
ប្រេស៊ីល៖ កាលពីដើមខែនេះ អគារកម្ពស់ ២៦ជាន់មួយនៅទីក្រុងសៅប៉ូឡូ (Sao Paulo) បានដួលរលំរាបដល់ដី បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមឆេះពីជាន់ទី៥ បន្ទាប់មកគេក៏ឃើញវាផ្ទុះចេញជាអណ្តាតភ្លើងដ៏ធំតែម្តង។
ពួកគេបានឮមនុស្សជាច្រើនស្រែកឲ្យជួយនៅពេលដែលមានភ្លើងឆេះអគារនេះ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទេ ក្រៅពីចាំអ្នកពន្លត់អគ្គិភ័យមកជួយតែប៉ុណ្ណោះ។
តាមប្រភពព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថា នៅក្នុងអគារកើតហេតុ មានគ្រួសាររស់នៅចំនួន ៥០គ្រួសារ ដែលគេមិនទាន់ដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ដែលបានរងគ្រោះ ឬក៏ស្លាប់នោះទេ។
នៅក្នុងករណីនេះ ទោះបីជាមានអ្នកពន្លត់អគ្គិភ័យរហូតដល់ទៅ ១៦០នាក់បានព្យាយាមជួយពន្លត់ក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងស្ថានការណ៍បានដែរ ហើយមិនបានប៉ុន្មានផងអគារមួយនេះក៏ត្រូវបានដួលរលំទាំងស្រុងតែម្តង។
ទោះជាយ៉ាងនេះក្តីអាជ្ញាធរបាននិយាយថា បន្ទាប់ពីអគាររលំរួច មានមនុស្សម្នាក់បានស្លាប់ និងមនុស្សជាច្រើនទៀតបានបាត់ខ្លួន នៅក្នុងគំនរបែកបាក់នៃអគារនេះ៕
ខាងក្រោមនេះទិដ្ឋភាព និង វីដេអូនៃការរលំអគារនេះ៖






មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!