មកមើលកំផែង ដែលជាជញ្ជាំងសមុទ្រ ការពារពីរលកយក្សស៊ូណាមិរបស់ប្រទេសជប៉ុន ចំណាយលុយ១២ពាន់លានដុល្លារ (មានរូបភាព)
ជប៉ុន៖ នៅខែមីនានេះ គឺដល់គំរប់ខួប៧ឆ្នាំនៃគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិនៅតំបន់ Tohoku នៃប្រទេសជប៉ុនហើយ ដែលកាលនោះបាននាំឲ្យមានគ្រោះមហន្តរាយដល់រោងចក្រនុយក្លេអែនៅតំបន់ Fukushima។
គួរឲ្យដឹងថា គ្រោះមហន្តរាយនៃរលកយក្សស៊ូណាមិបានបណ្ដាលឲ្យមនុស្សជាង ១សែន៨ពាន់នាក់បាត់បង់ជីវិត។
រលកយក្សស៊ូណាមិ ក៏បានទាញយកកាកសំណល់៥លានតោនជាមួយវាទៅសមុទ្រវិញដែរ។ ហើយបើទោះបីជា៧០% នៃកាកសំណល់ទាំងនោះបានលិចទៅបាតសមុទ្រក៏ពិតមែន តែនៅសល់ជាង ១,៥លានតោនទៀត កំពុងអណ្ដែតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។
បន្ទាប់ពីមានការបំផ្លិចបំផ្លាញដ៏ធំសម្បើមនេះ មានទីក្រុងខ្លះបានហាមឃាត់មិនឲ្យមានការសាងសង់នៅលើដីទាបជិតច្រាំងឡើយ ក្រុងខ្លះទៀតទាមទារឲ្យមានការលើកដីឲ្យខ្ពស់ជាងមុនសិនទើបអាចសាងសង់ជាក្រោយ។
ហើយមានក្រុងខ្លះទៀតបានសាងសង់ជញ្ជាំងសមុទ្រ។ ជញ្ជាំងសមុទ្រប្រវែងជិត ៤០០គីឡូម៉ែត្រ ត្រូវបានគេសាងសង់ឡើង ដើម្បីការពាររលកយក្សស៊ូណាមី ដែលអាចកើតឡើងក្នុងពេលអនាគត។ ជប៉ុនបានចំណាយប្រាក់ជាង ១២ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងសមុទ្រកម្ពស់ ១២ម៉ែត្រ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកមិនពេញចិត្តវាដែរ។
មានអ្នកខ្លះបាននិយាយថា «វាមានអារម្មណ៍ដូចនៅក្នុងគុកអីចឹង ទាំងយើងមិនបានធ្វើអ្វីខុសផងនោះ»។ ហើយខ្លះទៀតបានព្រួយបារម្ភថាវានឹងអាចកាត់បន្ថយចំនួនភ្ញៀវទេសចរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកពេញចិត្តជញ្ជាំងនេះច្រើនដែរ មានអ្នកខ្លះថា «ខ្ញុំមិនអាចនិយាយថាវាគួរតែទាបជាងនេះ ឬក៏ខ្ញុំមិនត្រូវការវានោះទេ។ អគុណទៅជញ្ជាំងនេះហើយដែលខ្ញុំអាចប្រកបមុខរបរខ្ញុំវិញបាន»៕
ខាងក្រោមជារូបភាពខ្លះៗបង្ហាញពីជញ្ជាំងសមុទ្រនៅប្រទេសជប៉ុន៖













មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!