ជុំ លីណូ ហួសចិត្តជាខ្លាំង ដែលតុលាការនៅតែមិនផ្តល់យុត្តិធម៌ ឲ្យប្អូនលោក ដោយនាងត្រូវឪពុកចុងជាអតីតសង្ឃ ធ្វើបាបយ៉ាងព្រៃផ្សៃ!
ភ្នំពេញ៖ រហូតមកទល់ពេលនេះ សំណុំរឿងឪពុកចុងប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើកូនស្រី ដែលត្រូវជាប្អូនស្រីជីដូនមួយ របស់តារាចម្រៀងល្បីឈ្មោះលោកជុំ លីណូ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈពូបង្កើតរបស់លោកជុំ លីណូ ដែលត្រូវជាឪពុកកុមារីរងគ្រោះ បានសម្ដែងការខកចិត្តជាខ្លាំង នៅពេលដែលតុលាការមិនចាប់ខ្លួនទណ្ឌិត ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃ តាមសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។
លោកមាស ឡេង ឪពុកមា ជុំ លីណូ បានថ្លែងឲ្យដឹងថា ការឈឺចាប់របស់ក្រុមគ្រួសារលោក រយៈពេលជាង២ឆ្នាំកន្លងមកនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលទណ្ឌិតភុំ មុនីរ័ន្ន នៅតែមានសិទ្ធិសេរីភាពដើរហើរជាធម្មតា និងតែងតែបង្ហោះសារឌឺដងមកក្រុមគ្រួសាររបស់លោក។ រីឯតុលាការវិញ ក៏នៅតែមិនអើពើចាប់បុគ្គលរូបនេះ ដាក់ទោសតាមសាលដីកា។


លោកបន្តទៀតថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះសាលាឧទ្ធរណ៍បានជំនុំជម្រះ តាមការប្ដឹងតវ៉ារបស់ទណ្ឌិតភុំ មុនីរ័ត្ន ប៉ុន្តែបែរជាបុគ្គលរូបនោះ មិនហ៊ានចេញមុខនៅតុលាការទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ មេធាវីតំណាងលោកភុំ មុនីរ័ត្ន បែរជាលើកឡើងថា ពេលនេះមិនដឹងថា លោកភុំ មុនីរ័ត្ន នៅឯណាទេ ដោយពុំអាចទំនាក់ទំនងគ្នាបានទេ។
លោកមាស ឡេង បន្ថែមថា សាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចរបស់តុលាការដំបូង ដោយចាត់ទុកជាបានការត្រឹមត្រូវតាមផ្លូវច្បាប់ហើយ ទន្ទឹមនោះសាលាឧទ្ធរណ៍បានទុកពេលមួយខែសម្រាប់ឲ្យលោកភុំ មុនីរ័ត្ន ប្ដឹងបន្តទៅតុលាការកំពូលគិតចាប់ពីថ្ងៃទី៨ខែមករា។

លោកមាស ឡេង លើកឡើងថា ក្នុងអង្គជំនុំជម្រះទាំងនៅសាលាដំបូង និងសាលាឧទ្ធរណ៍ចំពោះករណីទោសព្រហ្មទណ្ឌដូចភុំ មុនីរ័ត្ន គឺត្រូវចូលមកបំភ្លឺទាំងដៃជាប់ខ្នោះ។ ដោយឡែកសម្រាប់ បុគ្គលភុំ មុនីរ័ត្ន ដែលមានទោសព្រហ្មទណ្ឌ អាចចាត់ទុកថា ជាទណ្ឌិតដែលមានសំណាងជាងគេ ដោយសារតែក្រោយពេលតុលាការប្រកាសសាលក្រមជាងកន្លះឆ្នាំមកហើយនៅតែមិនត្រូវបានឃុំខ្លួនហើយក៏មិនត្រូវបានតុលាការចេញដីការចាប់ខ្លួនទៀត។
មិនត្រឹមតែប៉ុណ្ណោះថែមទាំងមិនចូលមកបំភ្លឺនៅតុលាការទៀតផង។ ពោលគឺបុគ្គលរូបនេះហាក់មានអំណាចខ្លាំងណាស់។ លោកថា លោកពិតជាខកចិត្តខ្លាំងណាស់ចំពោះតុលាការ។ លោកថាអ្វីដែលលោកចង់បានគឺ យុត្តិធម៌សម្រាប់គ្រួសាររបស់លោក និងកូនស្រីដែលរងអំពើហិង្សាយ៉ាងព្រៃផ្សៃ។
គួរបញ្ជាក់ថាបុគ្គលភុំ មុនីរ័ត្ន ដែលកាលពីមុនជាព្រះសង្ឃ និងត្រូវបានគេស្គាល់ថាជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បានបន្តស្ថិតនៅក្រៅឃុំក្រោយពីតុលាការកាត់ឲ្យជាប់ទោស២ឆ្នាំ៦ខែ និងត្រូងសងជំងឺចិត្តដល់ក្រុមគ្រួសារលោកមាស ឡេង ចំនួន ១២លានរៀល និងបា្រក់ពិន័យ៤លានរៀលទៀត ពីបទហិង្សាដោយចេតនា លើអនិតិជន ដែលជនរងគ្រោះគឺប្អូនស្រីជីដូនមួយ របស់តារាចម្រៀងលោកជុំ លីណូ ខណៈដែលសាលក្រមបានប្រកាសចេញតាំងពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៧។



គួរឲ្យដឹងផងដែរថា បុគ្គលភុំ មុនីរ័ត្ន បានទាក់ទងជាមួយអតីតភរិយាលោកមាស ឡេងតាំងពីនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ទំនងស្នេហានោះ កាន់តែស្អិត ក៏បង្កឲ្យឪពុកមារនិងម្ដាយមីងជុំ លីណូ លែងលះគ្នាហើយម្ដាយមីងលីណូ ក៏ទៅរស់នៅជាមួយលោកទណ្ឌិត មុនីរ័ត្ន រហូតបានរៀបការជាមួយគ្នា។
លើសពីនេះ ម្ដាយមីងលីណូ ក៏បាននាំកូនស្រី២នាក់ យកទៅរស់នៅជាមួយផងដែរ។ ប៉ុន្តែជាអកុសលកុមារីទាំង២ ក៏ត្រូវបានបុគ្គលមុនីរ័ត្ន ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរលើក្មេងស្រី ដែលមានទាំងភស្តុតាងគ្រប់គ្រាន់ ហើយខាងតុលាការក៏បាន ប្រកាសសាលក្រមផ្ដន្ទាទោសផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះទណ្ឌិតភុំ មុនីរ័ត្ន នៅតែមានសិទ្ធិសេរីភាពធម្មតា ដែលធ្វើឲ្យលោកមាស ឡេង ឪពុកមារតារាចម្រៀងលោកជុំ លីណូ មានការខកចិត្តជាខ្លាំង ដែលតុលាការមិនផ្ដល់យុត្តិធម៌សម្រាប់គ្រួសាររបស់លោក៕






















មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!