ចុមខ្លាំងបាត់! បន្លំទៅផ្សំដំណេកជាមួយកូនក្រមុំសម្រេច៣ដង
ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យហួសចិត្តមួយ និងមិនធ្លាប់មានទាល់តែសោះ ហើយបង្កការផ្អើលឆោឡោពេញរោងការយ៉ាងខ្លាំង បន្ទាប់ពីកូនក្រមុំស្រែកចេញពីក្នុងបន្ទប់ថា មានគេបន្លំធ្វើជាកូនកំលោះចូលទៅផ្សំដំណេកជាមួយនាង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹក ថ្ងៃទី១៦ មករា ស្ថិតនៅក្នុងផ្ទះការមួយ នៅពេលដែលក្រុមគ្រួសារម្ចាស់ដើមការទាំងសងខាង កំពុងតែរវល់រៀបចំផ្ទះ អ្នកខ្លះដេកមិនទាន់ភ្ញាក់ផង ស្រាប់តែឮសំឡេងកូនក្រមុំ ស្រែកចេញពីបន្ទប់ លុះពេលគេចូលទៅមើល ស្រាប់តែឃើញយុវជនម្នាក់ឈ្មោះ ឈឺន ចាន់សេង អាយុ១៨ឆ្នាំ កំពុងស្រាតយ៉ាងសុខស្រួលនៅក្នុងបន្ទប់ ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
ប្រភពពីលោកអធិការស្រុកកញ្ជ្រៀចឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុនោះ គេបានរៀបចំពិធីមង្គលការកូន ហើយយុវជន ឈឺន ចាន់សេង ក៏បានទៅឈរមើលគេផឹកស៊ីរាំកំសាន្តដែរ ព្រោះផ្ទះនៅជិតខាងគ្នា រហូតដល់ជិតចប់កម្មវិធី ពេលឃើញកូនក្រមុំអស់កំលាំងក៏ចូលទៅដេកក្នុងបន្ទប់ផ្សំដំណេកម្នាក់ឯង ។ ចំណែកឯកូនកំលោះ កំពុងបន្តផឹកស៊ីរាំរែកជាមួយមិត្តភក្តិបងប្អូនក្នុងរោងការ ដែលអាចជាឱកាសល្អ សម្រាប់យុវជន ឈឺន ចាន់សេង យកសារុងរុំខ្លួនលបចូលទៅក្នុងបន្ទប់ផ្សំដំណេក បន្លំធ្វើជាកូនកំលោះ ហើយផ្សំដំណេកជំនួសកូនកំលោះរហូតបានសម្រេច ។ លុះភ្លឺឡើងទើបកូនក្រមុំដឹងហើយស្រែកឆោឡោឡើង ផ្អើលអស់មនុស្សនៅក្នុងផ្ទះ នាំគ្នាឡើងទៅចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។
រីឯនារីរងគ្រោះជាកូនក្រមុំបានឱ្យដឹងថា ក្នុងពេលដែលយុវជនកំហូចនេះចូលទៅក្នុងបន្ទប់រូបនាង ក៏បានដឹងដែរ ប៉ុន្តែដោយសារក្នុងបន្ទប់បិទភ្លើងមើលមិនឃើញមុខ រូបនាងស្មានថា ជាកូនកំលោះទើបពេលគេចាត់ការនាងមិនប្រកែកដោយគិតថា ជាប្តី លុះដល់ភ្លឺឡើងនាងភ្ញាក់ពីដេក ឃើញអ្នកដេកជាមួយមិនមែនជាប្តី ទើបស្រែកឆោឡោឡើងតែម្តង។
ដោយឡែក យុវជនកំហូច ឈឺន ចាន់សេង បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេនិងនារីរងគ្រោះជាអ្នកជិតខាងគ្នា ហើយរូបគេបានលួចស្រលាញ់នារីរងគ្រោះយូរហើយ តែមិនដែលបានសារភាព រហូតដល់នាងរៀបការរូបគេក៏មកមើលទៀត លុះដល់យប់ជ្រៅពេលឃើញនាងនៅក្នុងបន្ទប់ម្នាក់ឯង ឯកូនកំលោះបានទៅដេកនៅរោងខាងកូនកំលោះបាត់ ជាឱកាសស្ងាត់ល្អ រូបគេក៏បន្លំធ្វើជាកូនកំលោះឡើងទៅផ្សំដំណេកជាមួយនាងតែម្តង ហើយដោយគេខំប្រឹងច្រើនពេករហូតដល់ទៅ៣ដង ធ្វើអោយអស់កំលាំងក៏ដេកលង់លក់រហូតដល់ព្រឹក ៕

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!