បញ្ចុះទម្ងន់ក្នុងមួយអាទិត្យ ដោយប្រើទឹកឃ្មុំ ដោយគន្លឹះ៣យ៉ាងងាយៗ

 
 

អ្នកបានដឹងរួចមកហើយថា ទឹកឃ្មុំគឺជារបស់ដែលមានជាតិផ្អែមពីធម្មជាតិ ពោរពេញដោយអាហាររូបត្ថម្ភ វីតាមីន និងសារធាតុសំខាន់ៗជាច្រើនដែលអាចយកមកធ្វើជាគ្រឿងផ្សំក្នុងម្ហូបចំណីអាហារ សម្រាប់ថែទាំសុខភាព រូបសម្រស់ផ្ទៃមុខ និងដងខ្លួនបានជាច្រើនយ៉ាង។

ថ្មីៗនេះ គេក៏បានរកឃើញដែរថា ការប្រើទឹកឃ្មុំតែមួយមុខ ក៏អាចជួយដល់ការសម្រកទម្ងន់បានផងដែរ ហើយថែមទាំងអាចផ្តល់ថាមពលរាងកាយ បណ្តេញជាតិពុលចេញពីរាងកាយ កាត់ជាតិខ្លាញ់ បំបាត់ចំណង់អាហារ ហើយថែមទាំងធ្វើឱ្យស្បែកភ្លឺថ្លាទៀតផង ដោយគ្រាន់តែអនុវត្តវិធីងាយៗតែប៉ុណ្ណោះ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកវិធីចំនួន៣ ដែលអាចធ្វើឱ្យអ្នកស្រកទម្ងន់បានដោយប្រើទឹកឃ្មុំ ហើយអ្នកអាចជ្រើសរើសយកវិធីណាមួយក៏បាន ដូចខាងក្រោម៖

ការប្រើទឹកឃ្មុំតែមួយមុខ ក៏អាចជួយដល់ការសម្រកទម្ងន់បានផងដែរ

១.ទឹកឃ្មុំ និងម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon)

ការអនុវត្ត

- ជាដំបូងយកទឹកក្តៅឧណ្ហៗមួយកែវ លាយជាមួយនឹងម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon អាចរកទិញបានតាមផ្សារទំនើប) ១ស្លាបព្រាពេញ និងទឹកឃ្មុំ ១ស្លាបព្រា (អាចបន្ថែមទឹកក្រូចឆ្មារបន្តិចក៏បាន)

- កូរបញ្ចូលគ្នាឱ្យសព្វ រួចទទួលទានរាល់ពេលពោះទទេ មុនអាហារពេលព្រឹក។

វិធីនេះនឹងធ្វើឱ្យអ្នកស្រកទម្ងន់បានតាមចិត្តប្រាថ្នា ប្រសិនជាអនុវត្ដដោយទទួលទានជាទៀងទាត់ និងជារៀងរាល់ថ្ងៃ។

ជាដំបូងយកទឹកក្តៅឧណ្ហៗមួយកែវ លាយជាមួយនឹងម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon អាចរកដោយងាយបាននៅកន្លែងលក់ឱសថបុរាណ) ១ស្លាបព្រាពេញ និងទឹកឃ្មុំ ១ស្លាបព្រា

២. ទឹកឃ្មុំ និងទឹកក្រូចឆ្មារសម្បកលឿង

ការអនុវត្ត

- ជាដំបូងប្រើទឹកក្តៅឧណ្ហៗមួយកែវដូចគ្នា រួចលាយជាមួយនឹងទឹកឃ្មុំ ២១ ទៅ២ស្លាបព្រាពេញ និងលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (ប្រើក្រូចឆ្មារធម្មតាក៏បាន តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាង)

- កូរល្បាយនេះឱ្យសព្វបញ្ចូលគ្នា រួចទទួលទានវាមួយកែវភ្លាមរាល់ពេល ក្រោកពីដំណេកជារៀងរាល់ព្រឹក (ពេលពោះទទេ) ។

វិធីនេះមិនត្រឹមតែអាចជួយបញ្ចុះទម្ងន់ទេ តែថែមទាំងអាចជួយដល់ប្រព័ន្ធពោះវៀនតូច (បន្សុទ្ធទឹកនោម) ថែមទាំងជួយកាត់ជាតិខ្លាញ់ក្នុងរាងកាយបានផងដែរ។

ជាដំបូងប្រើទឹកក្តៅឧណ្ហៗមួយកែវដូចគ្នា រួចលាយជាមួយនឹងទឹកឃ្មុំ ២១ ទៅ២ស្លាបព្រាពេញ និងលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា

៣. ទឹកឃ្មុំ និងទឹកក្តៅឧណ្ហៗ

ការអនុវត្ត

- ប្រើទឹកក្តៅឧណ្ហៗមួយកែវ បន្ថែមទឹកឃ្មុំ ១ទៅ២ស្លាបព្រា ហើយកូរទទួលទានតាមបែបងាយៗ។

វិធីនេះនឹងធ្វើឱ្យអ្នកស្រកទម្ងន់ ដោយសារតែទឹកមួយកែវនេះនឹងធ្វើឱ្យប្រព័ន្ធមេតាប៉ូលីស ធ្វើការរំលាយអាហារ និងដុតជាតិខ្លាញ់បានល្អ និងលឿនចេញពីរាងកាយ។

ប្រើទឹកក្តៅឧណ្ហៗមួយកែវ បន្ថែមទឹកឃ្មុំ ១ទៅ២ស្លាបព្រា ហើយកូរទទួលទានតាមបែបងាយៗ

ចំណាំ៖

- គួរតែប្រើទឹកក្តៅឧណ្ហៗ ហាមដាច់ខាតប្រើទឹកដែលពុះ ឬទឹកដែលក្តៅខ្លាំង ព្រោះវាអាចធ្វើឱ្យសារធាតុចិញ្ចឹម និងវីតាមីនល្អៗនៅក្នុងទឹកឃ្មុំបាត់បង់។

- នៅពេលដែលប្រើវិធីណាមួយក្នុងចំណោមវិធីទាំងអស់ខាងលើ អ្នកមិនត្រូវតមអាហារជាដាច់ខាត ព្រោះវានឹងធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ថាមពល វីតាមីន និងសារធាតុល្អៗពីក្នុងរាងកាយ ហើយការសម្រកទម្ងន់របស់អ្នកប្រាកដជាបរាជ័យជាមិនខាន។ ដូច្នេះជំនួសឱ្យការបង្អត់អាហារ អ្នកគួរតែទទួលទានអាហារជំនួយសុខភាព ដូចជាបន្លែ និងផ្លែឈើក៏បាន ទើបជាការល្អ៕

ជំនួសឱ្យការបង្អត់អាហារ អ្នកគួរតែទទួលទានអាហារជំនួយសុខភាព ដូចជាបន្លែ និងផ្លែឈើក៏បាន ទើបជាការល្អ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម