ខ្ពុរប្រេងធម្មជាតិទាំងនេះ ២០នាទីរាល់ព្រឹក អស់បញ្ហាក្លិនមាត់មិនល្អ ធ្វើឱ្យធ្មេញស ថែមទាំងជំនួយសុខភាពមាត់ធ្មេញទៀត
សុខភាពមាត់ធ្មេញជារឿងសំខាន់ ដែលអ្នកត្រូវតែចាប់អារម្មណ៍ និងថែរក្សាឱ្យបានល្អ ដើម្បីបង្ការមេរោគ និងជំងឺមាត់ធ្មេញផ្សេងៗ ជាពិសេសគឺបញ្ហាក្លិនមាត់តែម្តង។ ពេលនៅជិតនរណាម្នាក់ មិនថានៅក្នុងចំណោមមនុស្សម្នា មិត្តភក្តិ គ្រួសារ ឬមនុស្សជាទីស្រលាញ់នោះទេ ប្រសិនជាអ្នកមានក្លិនមាត់មិនល្អ មិនត្រឹមតែខ្មាសគេទេ ថែមទាំងបាត់បង់ទំនុកចិត្ត និងមន្តស្នេហ៍អស់មួយភាគធំផងដែរ។
ដូច្នេះហើយ បានជាថ្ងៃនេះយើងលើកយករូបមន្តងាយៗបែបធម្មជាតិមួយ ដោយគ្រាន់តែជ្រើសប្រើប្រេងធម្មជាតិងាយៗ អ្នកប្រាកដជាអស់បារម្ភរឿងបញ្ហាសុខភាព មាត់ធ្មេញ និងបញ្ហាក្លិនមាត់ជាមិនខាន។
កុំឱ្យខាតពេលមកតាមដាន ថាតើប្រេងណាខ្លះដែលអាចជួយដល់សុខភាពមាត់ធ្មេញ និងក្លិនមាត់សម្រាប់អ្នកបាន៖

# ក្បួនបុរាណខ្ពុរមាត់ដោយប្រើប្រេងធម្មជាតិ
អ្នកអាចប្រើប្រេងធម្មជាតិណាមួយក៏បាន តែយកល្អ គួរតែប្រើប្រេងដូងក៏បាន ប្រេងអូលីវក៏បានសម្រាប់យកមកប្រើប្រាស់ទើបល្អ និងមានប្រសិទ្ធខ្ពស់ ។
ការអនុវត្ត
- ជាដំបូងអ្នកអាច យកប្រេងដូង ឬប្រេងអូលីវ (Olive extra virgin oil អាចរកបាននៅផ្សារទំនើប) ២ ទៅ៣ស្លាបព្រា ល្មមអ្នកអាចបៀមនៅក្នុងមាត់បាន។

- បន្ទាប់មកយកប្រេងនោះដាក់បៀមទុកនៅក្នុងមាត់ឱ្យបាន ២០នាទី សឹមខ្ជាក់ចេញ ហើយខ្ពុរមាត់ជាមួយនឹងទឹកក្តៅឧណ្ហៗ។

- ជាចុងក្រោយអ្នកអាចដុសសម្អាតធ្មេញ ជាមួយនឹងថ្នាំដុសធ្មេញជាធម្មតា។
- អ្នកត្រូវតែអនុវត្តវិធីនេះ រាល់ពេលព្រឹកភ្ញាក់ពីគេងភ្លាមៗ ពេលពោះទទេ មិនទាន់ទទួលទានអាហារពេលព្រឹក និងមិនទាន់ដុសសម្អាតធ្មេញទើបអាចជួយបង្កើនប្រសិទ្ធភាព។ ឬ អ្នកអាចប្រើប្រាស់វិធីនេះបន្ថែមរាល់ពេលយប់មុនពេលចូលគេងក៏បាន។

# អត្ថប្រយោជន៍របស់ប្រេងខ្ពុរមាត់
ការប្រើប្រេងខាងលើមកខ្ពុរមាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែអាចជួយបំបាត់ក្លិនមាត់ដ៏សែនអាក្រក់នោះទេ តែថែមទាំងអាចជំនួយសុខភាពមាត់ធ្មេញ បានច្រើនយ៉ាងផងដែររួមមាន៖
- ជួយធ្វើឱ្យធ្មេញ ស រឹងមាំ និងស្រស់ថ្លា
- អាចការពារ និងបំបាត់បញ្ហាប្រហោងធ្មេញបាន
- ប្រឆាំង និងកម្ចាត់មេរោគបាក់តេរីដែលមាននៅក្នុងមាត់ធ្មេញ ព្រមទាំងការឆ្លងមេរោគផ្សេងៗ
- កម្ចាត់កំណកដែលនៅជាប់ធ្មេញ
- ជាពិសេស វិធីនេះថែមទាំងអាចជួយបំបាត់អាការឈឺក្បាល បញ្ហាស្បែក រលាកសន្លាក់ ជំងឺហឺត ជំងឺឆ្លង និងជំងឺទាក់ទងនឹងអតុល្យភាពអរម៉ូនផ្សេងបានជាច្រើនមុខទៀត៕

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!