បងស្រីយកសម្លទៅឲ្យប្អូន ចូលទៅដល់ស្រឡាំងកាំងរកនិយាយមិនចេញ
ខេត្តប៉ៃលិន ៖ មានហេតុការណ៍ប្រទះឃើញសពបុរសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ខណ:ស្នាក់នៅក្នុងផ្ទះម្នាក់ឯង ដោយគេសង្ស័យថា បែកថ្នាំញៀន ឬមានវិបត្តិក្នុងគ្រួសារ បានលួចយកកាំភ្លើងច្នៃទៅបាញ់ក្បាលខ្លួនឯង១គ្រាប់ តែគ្មានអ្នកចាប់អារម្មណ៍ ព្រោះស្មានថា មានអ្នកលេងដុតផាវ លុះបងស្រីយកម្ហូបអាហារទៅឲ្យ ខណ:អើតមើលតាមប្រហោងផ្ទះ ស្រាប់តែឃើញប្អូនរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

ហេតុការណ៍ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមនេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភ្នំរាំង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន ថុន ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិកររស់នៅទីកន្លែងកើតហេតុខាងលើ ។ ប្រភពបន្តទៀតថា យោងតាមការសាកសួរព័ត៌មានពីបុរសម្នាក់ឈ្មោះ ង៉ែត សុខនី អាយុ៤៧ឆ្នាំ បានឲ្យនគរបាលដឹងថា នៅវេលាម៉ោង០៨និង០០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ខណៈស្នាក់នៅផ្ទះក្បែរគ្នា រូបគេបានឮសំលេងផ្ទុះ១គ្រាប់ ដោយនឹកស្មានថា ជាសំលេងផាវក្មេងដុតលេង ទើបមិនយកចិត្តទុកដាក់នោះទេ លុះមកដល់វេលាម៉ោង០៤និង០០នាទីល្ងាច ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានឈ្មោះ ធឿន ថុល ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានយកសម្ល១ចាន ទៅឲ្យប្អូនរបស់ខ្លួន ដែលអត់មានប្រពន្ធកូនស្នាក់នៅម្នាក់ឯង ។ តែពេលដើរទៅដល់ ក៏ស្រែកហៅប្អូន តែមិនឃើញមានមនុស្សណាឆ្លើយតបនោះឡើយ គាត់ក៏បានមើលតាមប្រហោងជញ្ជាំផ្ទះ ស្រាប់តែឃើញប្អូនប្រុសរបស់គាត់ដេកស្លាប់ស្ដូកស្តឹងក្នុងថ្លុកឈាម ក៏បង្កឱ្យមានការភ្ញាក់ផ្អើលប្តឹងនគរបាលឱ្យចុះទៅត្រួតពិនិត្យតែម្តង ។

ប្រភពពីនគរបាលបានឱ្យដឹងថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានអះអាងថា គឺជាការធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន សង្ស័យថា ជាការបែកថ្នាំ ឬជនរងគ្រោះមានវិបត្តិផ្លូវចិត្ត មិនចង់រស់នៅបន្តទៀត ក៏យកកាំភ្លើងច្នៃបាញ់ចំក្បាល១គ្រាប់ បណ្តាលឱ្យស្លាប់បែបនេះ ៕







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!