សាខាកាំកុងត្រូលខេត្តស្វាយរៀង បន្តចុះពិនិត្យទំនិញខូចគុណភាពនៅផ្សារតាពៅ សង្កាត់បាវិត, រកឃើញទំនិញខូចគុណភាពច្រើនមុខ
(ស្វាយរៀង)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្តចុះពិនិត្យមុខទំនិញរករកសាធាតុគីមី និងទំនិញខូចគុណភាពជាពិសេសផ្តោតសំខាន់ ទៅលើមុខទំនិញ ដែលអាជីករតាំងលក់នៅតាមគេហដ្ឋាន និងទីផ្សារដែលខូចគុណភាព និងរកឃើញទំនិញខូចគុណភាពបានជាច្រើនមុខជាពិសេសគ្រឿងកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូតយកទៅកំទិចចោល។ ស្ថិតនៅក្នុងផ្សារតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីកាំកុងត្រូល បានថ្លែងថា ការចុះពិនិត្យទំនិញនេះក្នុងថ្ងៃនេះក្នុងគោលបំណងធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារ និងតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ យល់ដឹងអំពីគុណភាពចំណី អាហារកាលបរិច្ឆេទច្បាស់លាស់អំពីថ្ងៃ ខែ ឆ្នាំផលិត និងថ្ងៃខែផុតកំណត់។
មន្ត្រីកាំកុងត្រូលដដែលបានបន្តថា យុទ្ធនាការចុះត្រួតពិនិត្យនេះ ដើម្បីអប់រំផ្សព្វផ្សាយដល់បងប្អូនអាជីករទាំង ប្រជាពលរដ្ឋអ្នកលក់នៅតាមផ្ទះ និងនៅផ្សារតាពៅ ក្រុងបាវិត ក៏ដូចជានៅតាមផ្សារនានា ក្នុងខេត្តស្វាយរៀង ជាពិសេសគឺពិនិត្យទំនិញនៅតាមផ្សារមានរួមមាន៖ បន្លែផ្លែឈើ គ្រឿងកំប៉ុង ទំនិញផ្សេងៗដាក់តាំងលក់ ដែលមានផ្ទុកសារជាតិគីមី និងខូចគុណភាព។ មន្រ្តីបានរកឃើញទំនិញខូចគុណភាពបានជាច្រើនមុខជាពិសេសគ្រឿងកំប៉ុងដែលហួសកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់មន្ត្រីយើងធ្វើការដកហូតយកទៅកម្ទេចចោល។
បងប្អូនអាជីវករ បានសាទរចំពោះមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ដែលចុះពិនិត្យមុខទំនិញនាពេលនេះព្រោះថាទាំងលក់ទាំងអ្នកទិញពុំបានដឹងថា ក្នុងមុខទំនិញគ្រប់ប្រភេទ សុទ្ធតែមានកាលបរិច្ឆេទច្បាស់លាស់នោះទេ ហើយមុនទិញត្រូវពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងប៉ះចំទំនិញខូចគុណភាព៕




មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!