អ៊ីវ៉ា បញ្ចេញរូបភាពមួយសន្លឹកនេះធ្វើឲ្យហ្វេន រំភើបខ្លាំង!
ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ជួរមុខ កញ្្ា អ៉ីវ៉ា ហាក់ស្ងាត់បាត់់មុខពីសិល្បៈ នារយៈពេលចុងក្រោយនេះ។ ហើយដូចប្រិយមិត្តបានដឹងស្រាប់ហើយថា កន្លងមកតែងតែមានដំណឹង លេចឮថាតារាចម្រៀងស្រី រូបនេះ បានត្រៀមដើរចេញ ពីទ្រនំចាស់ផលិតកម្ម «សាន់ដេ» ប៉ុន្តែដំណឹងនេះ ជារឿយៗត្រូវបានសាមីខ្លួន ច្រានចោលជាបន្តបន្ទាប់។
ជាក់ស្ដែង ការបាត់មុខរបស់ម្ចាស់បទ«អ្នកម្ដាយកម្សត់» រូបនេះ បានធ្វើឲ្យប្រិយមិត្ត ព្រួយបារម្ភជាខ្លាំង ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ មុននេះបន្តិច តារាស្រី ដែលមកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អីុវ៉ា បានបង្ហោះរូបភាព ខ្លូនកំពុងថតចម្រៀងថ្មីព្រមទាំងបង្កប់នូវសារដ៏មានន័យថា៖« ខានចូលបន្ទប់ស្ទូឌីយោ យូរហើយ អីលូវដល់ពេលត្រលប់មកវិញហើយ រំលឹកមេរៀនចាស់ ឆាប់ៗនេះ ម្នាក់នេះមិនទៅណាទេ»។
គ្រាន់តែឃើញ រូបភាពនិងសារនេះភ្លាម ធ្វើឲ្យអ្នកគាំទ្ររបស់កញ្ញា សប្បាយចិត្ត មិនស្ទើរនោះទេ ព្រោះការខកខាន នៃការចេញបទចម្រៀងរបស់នាង ដូចជាយូរខ្លាំង ជាហេតុធ្វើឲ្យទស្សនិកជន អន្ទះសារ ចាំមើលបទថ្មីនេះ។
យ៉ាងណាមិញ កញ្ញា អ៉ីវ៉ា ក៏មិនបានបញ្ជាក់ច្បាស់ថា នោះជាបទអ្វី ហើយត្រៀមចេញបទថ្មីនេះ ក្នុងផលិតសាន់ដេ ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំទស្សនា ទាំងអស់គ្នា ក្នុងពេលឆាប់ៗនេះ ប៉ុណ្ណោះ៕





មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!