Aum និង Bella ពេលស្លៀកឈុត មួយនេះដូចគ្នា មួយណាស្អាតជាង?
ថៃ៖ កំពូលតារាសម្តែងស្រី Aum Patcharapa បច្ចុប្បន្នទោះបីជាមានអាយុជិត៤០ឆ្នាំហើយយ៉ាងណាក៏ដោយ ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំង មិនចាញ់តារាៗស្រីជំនាន់ក្រោយប៉ុន្មាននោះទេ ហើយនៅក្នុងកម្មវិធីធំៗមួយចំនួនគេក៏នៅតែឃើញតារាសម្តែងនាង Aum Patcharapa មានវត្តមានជានិច្ច ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើននាក់។

ចំណែកឯតារាសម្តែងស្រីនាង Bella Ranee វិញ សព្វថ្ងៃក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើម បន្ទាប់ពីរឿង «ភ្លើងបុណ្យ» បានបញ្ចប់ទៅ ដោយនៅក្នុងនោះនាងបានសម្តែងជាតួឯក ដែលទទួលរងនូវការធ្វើបានផ្លូវចិត្តយ៉ាងខ្លាំង។
ភាគច្រើនកញ្ញា Bella Ranee ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាតារាទឹកភ្នែក មានចរិតសុភាពសម ជាមួយនឹងសម្រស់ស្រស់ស្អាតរបស់ខ្លួន។

ហើយចៃដន្យ តារាសម្តែងស្រីទាំងពីរនាក់បានស្លៀកសម្លៀកបំពាក់មួយឈុតដែលមានម៉ូតដូចគ្នាបេះដាក់ ព្រមទាំងមានអ្នកគាំទ្រជាច្រើននាក់សរសើរថាស្រស់ស្អាតណាស់៕
ចុះពេលស្លៀកឈុតនេះដូចគ្នា តើតារាសម្តែងស្រីមួយដួងណា ដែលប្រិយមិត្តគិតថាស្រស់ស្អាតជាង?








មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!