សិង្ហបុរី ក្លាយជាទីក្រុងដែលជាប់ចំណាត់ថ្នាក់លេខ២ ជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក តាមពីក្រោយលេខ១ទីក្រុង...
បរទេស៖ នៅពេលដែលគេនិយាយអំពីទីក្រុងមួយដែលមានសោភ័ណភាពស្រស់ស្អាត មានបរិស្ថានល្អ មានសុខសុវត្ថិភាពចំណីអាហារខ្ពស់ មានសុវត្ថិភាពខ្ពស់ មានបច្ចេកវិទ្យាជឿនលឿនខ្លាំង និងសំបូរទៅដោយប្រជាជនរស់នៅបានសុខសប្បាយនោះ គេប្រាកដជានឹកឃើញភ្លាមទៅដល់ទីក្រុងមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីយើងនេះ ដែលទីក្រុងនោះគឺសិង្ហបុរីនេះឯង។
ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលនៃប្រទេសនេះតែងតែខិតខំប្រឹងប្រែងត្រិះរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួនមានការងារធ្វើគ្រប់គ្រាន់ មានប្រាក់ចំនូលខ្ពស់ មានសុខសុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់ និងមានឥរិយាបថថ្លៃថ្នូរ រហូតដល់ធ្វើឲ្យទីក្រុងមួយនៃប្រទេសនេះក្លាយទៅជាទីក្រុងដែលមានសុខសុវត្ថិភាពខ្ពស់ ជាប់ចំណាត់ថ្នាក់លេខ២ ប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយនឹងទីក្រុងផ្សេងៗទៀតនៅក្នុងពិភពលោក។ អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ មានមតិមួយចំនួនធំបានលើកឡើងថា ប៉ូលិសនៅក្នុងទីក្រុងមួយនេះស្ទើរតែគ្មានការងារធ្វើទេ ព្រោះប្រទេសមួយនេះកម្រមានករណីឆក់ប្លន់ណាស់។
បើទោះបីជាទីក្រុង សិង្ហបុរី ជាទីក្រុងមួយដែលគេចាត់ទុកថាមានបច្ចេកវិទ្យាខ្ពស់ សោភ័ណ្ឌភាពទីក្រុងស្រស់ស្អាត បរិស្ថានល្អ និងមានសុខសុវត្ថិភាពខ្ពស់ក៏ដោយ ក៏ប៉ុន្តែទីក្រុងមួយនេះហាក់ដូចជាមិនទាន់អាចយកឈ្នះទីក្រុងតូក្យូ នៃប្រទេសជប៉ុនបានឡើយ ព្រោះទីក្រុងតូក្យូ ក៏មានការរីកចម្រើនខ្លាំងក្លាគួរឲ្យកត់សម្គាល់ផងដែរ រហូតដល់ធ្វើឲ្យគេចាត់ទុកទីក្រុងមួយនេះ ជាទីក្រុងដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះតាមដានទស្សនាតារាងបង្ហាញទន្នន័យទាំងអស់គ្នា៖





មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!