សូម្បីតែប៉ុបពី ក៏និយាយពីចរិតហ្ស៊ីនរបស់ ឌុច លីដា ពេលថតរឿងជាមួយគ្នា!
ភ្នំពេញ៖ រឿងរ៉ាវកំពុងតែក្តៅគគុក ទាក់ទងទៅនឹង តារាសម្តែងស្រី ឌុច លីដា ត្រូវបានផលិតករបោកប្រាស់ ដោយមិនបានបង់ប្រាក់ថ្លៃកម្លាំងញើសឈាម ឲ្យនាងតាមកិច្ចសន្យាដែលបានព្រមព្រៀង ដែលធ្វើឲ្យនាងបាត់បង់ទំនុកចិត្ត ទៅលើផលិតកររូបនោះ និងសោកស្តាយចំពោះកម្លាំងញើសឈាមរបស់ខ្លួន ដែលបានខិតខំដើម្បីខ្សែភាពយន្ត មួយនេះជាខ្លាំង។
កញ្ញា ឌុច លីដា ត្រូវបានគេដឹងថា នាងគឺជាតារាស្រីមួយរូប ដែលគោរពពេលវេលាបានល្អណាស់ មិនដែលនាំបញ្ហាឲ្យក្រុមការងារថតឡើយ សូម្បីតែតារាដូចគ្នា ក៏ដូចជាផលិតករជើងចាស់ លោក ហ្វៃ សំអាង ក៏សរសើរពីភាពទទួលខុសត្រូវ ក្នុងការងាររបស់នាងផងដែរ។

លើសពីនេះទៅទៀតនោះ កាលពីថ្មីៗនេះ កញ្ញា ឌុច លីដា ក៏ត្រូវបានតារាមួយរូបទៀត នោះគឺតារាភេទទី៣ កញ្ញា ប៉ុបពី ទម្លាយពីអត្តចរិតពិតរបស់ តារាស្រីរូបនេះ ក្នុងអំឡុងពេលថតខ្សែភាពយន្តជាមួយគ្នា។
ក្នុងនោះកញ្ញា ប៉ុបពី បានលើកឡើងថា៖
«ខ្ញុំធ្លាប់រួមកាងារថតរឿង “ប៉ុបពី ទៅហូលីវូដ” ជាមួយគាត់ គឺគាត់គេងបន្ទប់ជាមួយខ្ញុំ ហើយមិនប្រកាន់ខ្លួន និងមិនដែលមានបញ្ហាអីទេ និយាយអោយខ្លី គឺគាត់ជាមនុស្សគោរពពេលវេលាណាស់»។
ពិតជាតារាសម្តែងគួរឲ្យយកគំរូតាមមែន តារាស្រី ឌុច លីដា បើទោះបីជានាងមានកេរ្តិ៍ឈ្មោះល្បី ក៏នាងនៅតែរក្សាក្រមសីលធម៌ខ្ពស់ តែងតែគោរពពេលវេលា ងាយស្រួលចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ថែមទាំងមិនចេះប្រកាន់ខ្លួន ថែមទៀតផង៕









មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!