យក់ ថិតរដ្ឋា ដើម្បីអាជីពដែលខ្លួនស្រលាញ់ ហ៊ានលះបង់ខ្លាំងរហូតដល់ថ្នាក់....

 
 

ភ្នំពេញ៖ តារាចម្រៀងស្រីដែលល្បី មិនតិចឆ្នាំអ្នកនាង យក់ ថិតរដ្ឋា ត្រូវបានមហាជន ស្គាល់ យ៉ាងច្បាស់ពីទេពកោសល្យនៃការច្រៀង យ៉ាងប៉ិនប្រសព្វរបស់អ្នកនាង។

បើទោះជាវិស័យសលិ្បៈសព្វថ្ងៃនេះ កំពុងមានការប្រកួតប្រជែងខ្លាំងក៏ពិតមែន តែចំពោះ តារាស្រីដែលមាន បទពិសោធចាស់ឆ្នាំរូបនេះ នៅតែមានភាព មមាញឹក ក្នុងការថតបទចម្រៀងថ្មី ដើម្បីបំពេញទីផ្សារមួយនេះ ។

ជាងនេះទៅទៀត ដើម្បីអាជីពដែលខ្លួនស្រលាញ់ ម្ចាស់បទ«ស្មោះក៏បង ក្បត់ក៏បង» រូបនេះ បានលះបង់អស់កម្លាំងកាយចិត្ត រហូតដល់ថ្នាក់ធ្លាក់ខ្លួនឈឺទៀតផង។

ក្នុងនោះក៏មាន អ្នកគាំទ្រអ្នកនាងបានបង្ហាះពីស្ថានភាព ដែលអ្នកនាង កំពុងសម្រាក ព្យាបាលនៅមន្ទីពេទ្យផងដែរ។

កាន់តែគួរឲ្យសរសើរនោះ គ្រាន់តែមានអាការៈរាងធូរស្បើយបានបន្តិច តារាស្រី លំដាប់ជួរមុខ រូបនេះ ក៏ប្រញាប់ចេញទៅបន្តការងារភ្លាមតែម្ដង៕ 

ចុះប្រិយមិត្តយល់យ៉ាងណាចំពោះ ការលះបង់របស់អ្នកនាង យក់ ថិតរដ្ឋា?

សារដែលអ្នកគាំទ្ររបស់ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះពេលនាងសម្រាកនៅមន្ទីពេទ្យ
អ្នកនាង យក់ ថិតរដ្ឋា ពេលសម្រាកនៅមន្ទីពេទ្យ
អ្នកនាង យក់ ថិតរដ្ឋា ពេលសម្រាកនៅមន្ទីពេទ្យ
អ្នកនាង យក់ ថិតរដ្ឋា ពេលចេញថតបទថ្មី
អ្នកនាង យក់ ថិតរដ្ឋា និងក្រុមការងារ ពេលចេញថតបទថ្មី

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម