រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅរង្វង់មូលនាងគង្ហីង ក្នុងសប្តាហ៍ក្រោយ!
(ភ្នំពេញ)៖ មន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលានេះ បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅស្តុបរង្វង់មូលនាងគង្ហីង។
ការសាងសង់ស្ពានថ្មីជើងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។
លោក សាំ ពិសិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា «ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ»៕


មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!