យូរី ត្រៀមខ្លួន គ្រងតំណែងតួឯក រឿងថ្មីនៅក្នុងផលិតកម្ម សាន់ដេ!
(ភ្នំពេញ)៖ តារាចម្រៀងមានប្រជាប្រិយភាព កញ្ញា យូរី សព្វថ្ងៃនេះកំពុងតែទទួលបាន ការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីផលិតកម្មសាន់ដេ ព្រមទាំងរវល់ផ្នែកការងារសិល្បៈ និង ការងារផ្ទាល់ខ្លួន ដោយយតែងតែរកនឹកអ្វីដែលប្លែក ថ្មីៗ ចែកជូនដល់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជន ធ្វើឲ្យប្រជាប្រិយភាពរបស់តារារូបនេះ នៅក្នុងផលិតកម្មសាន់ដេ កាន់តែមានសន្ទុះកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង យូរី កំពុងត្រៀមថតខ្សែភាពយន្តថ្មី ដែលបានកាន់តំណែងជាតួអង្គឯក ហើយនេះគឺជាលើកទី១ ដែលនាងបានកាន់តំណែង ជាតួឯកផងដែរ។
យូរី បានប្រាប់គេហទំព័រ Khmer Talking ឲ្យបានដឹងថា «សព្វថ្ងៃនេះ ខ្ញុំកំពុងតែរវល់ខ្លាំង ពិសេសត្រៀមថតខ្សែភាពយន្តថ្មី ដោយផលិតកម្មសាន់ដេកំពុងតែ សរសេរសាច់រឿង ឲ្យខ្ញុំសម្ដែងជាតួឯក ប៉ុន្តែមិនទាន់ដឹងថា តួប្រុសជានរណាទេ ហើយផលិតកម្មមិនទាន់ បានប្រាប់ចំណងជើង និងសាច់រឿងនៅឡើយ»។
យូរី បន្តថា «នេះមិនមែនជាលើកទី១ ដែលខ្ញុំបានសម្ដែងខ្សែភាពយន្តទេ តែជាលើកទី១ ដែលខ្ញុំបានកាន់តំណែងជាតួអង្គឯក។ កាលពីលើកមុន ខ្ញុំធ្លាប់បានថត២រឿងមកហើយ នៅសាន់ដេ ដូចជា រឿង «ព្រាយក្បាល៨» និង «សង្សារខ្មោច» ប៉ុន្តែផលិតកម្មមិនទាន់បានបញ្ចេញ នៅឡើយទេ»។
យូរី បានបន្ថែមថា សម្រាប់ការសម្ដែងជាតួអង្គឯក គឺធម្មតា មិនសូវពិបាកឡើយ ព្រោះកាលពីមុន នាងក៏ធ្លាប់បានថត MV ឬសាច់រឿងខ្លីៗ ជាតួឯកស្រាប់ហើយ ដូច្នេះនាងគិតថា ផលិតកម្មឲ្យសម្ដែងជាតួអ្វីក៏យូរី អាចសម្ដែងបានគ្រប់បែបទាំងអស់ គ្មានបញ្ហានោះទេ»។
គួរបញ្ជាក់ថា យូរី ប្រឡួកចូលសិល្បៈ និង ជ្រកទ្រនំផលិតកម្មសាន់ដេ រយៈពេលយូរណាស់មកហើយ ស្របពេលជាមួយគ្នានេះដែរ នាងនឹងផុតកុងត្រាពីផលិតកម្ម សាន់ដេ នៅកំឡុងពេល១ឆ្នាំទៀត។ ប៉ុន្តែនាងមិនទាន់ប្រាកដចិត្តទេថា នឹងបន្តនៅផលិតកម្មសាន់ដេទៀត ឬយ៉ាងណានោះទេ ពីព្រោះផលិតកម្មសាន់ដេ តែងតែផ្ដល់អទិភាព និង យកចិត្តទុកដាក់ លើរូបនាងរហូតមក ដូច្នេះនាងមិនទាន់សន្និដ្ឋានទេថា ក្រោយពីផុតកុងត្រាជាមួយផលិតកម្មសាន់ដេ នឹងចាកចេញទៅផលិតកម្ម ដទៃទៀត៕






មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!