ដឹងអត់ថា តារាស្រីទាំងនេះ ធ្លាប់មានសង្សារប៉ុន្មាននាក់ ហើយជាអ្នកណាខ្លះ?

 
 

ថៃ៖ មិនថានរណាៗ ក៏ចង់មានស្នេហាដែលសមប្រកប និងយូរអង្វែង។ តែសម្រាប់អ្នកខ្លះអាចនឹងមានស្នេហាតិច រឺច្រើនទៅតាមការរស់នៅចុះសម្រុងគ្នារវាងដៃគូរបស់ខ្លួនម្នាក់ៗ។

ជាក់ស្តែង ចំពោះតារាស្រីថៃល្បីៗ៦រូបនេះ ក៏ធ្លាប់មានប្រវត្តិស្នេហាបែកបាក់ម្តងជាពីរដង រហូតអ្នកខ្លះបានជួបគូដែលពិតប្រាកដរបស់ពួកគេ និងអ្នកខ្លះទៀតកំពុងតែនៅលីវនៅឡើយ។

តោះចង់ដឹងអត់ថា តារាស្រីថៃទាំងនេះធ្លាប់មានស្នេហាប៉ុន្មានដងហើយដែរ? 

១)  Pancake

មិត្តប្រុសដំបូងរបស់ Pancake គឺលោក Weir Sukullawat ដែលទាក់ទងគ្នាបាន៤ឆ្នាំ និងបន្ទាប់គឺ លោក Pae Arak ដែលចាប់ផ្តើមស្រឡាញ់គ្នានៅពេលពួកគេថតរឿងភាគជាមួយគ្នា។ សម្រាប់បច្ចុប្បន្ន តារាស្រី Pancake កំពុងមានទំនាក់ទំនងជាមួយអធិការកម្លោះឈ្មោះ Mee។

២) Kimmy Kimberley 

Kimberley ធ្លាប់មានទាក់ទង ជាមួយនឹងផលិតករទូរទស្សន៍មួយរូបឈ្មោះ Jett។ តែឥឡូវនេះ សង្សាររបស់នាង គឺលោក Mark Prin។

៣) Chompoo Araya

អតីតសង្សារដំបូងរបស់ Chompoo គឺជាអ្នកប្រណាំងឡានឈ្មោះ Neung។ បច្ចុប្បន្ន Chompoo ជាភរិយារបស់ Hi-So Nott ដែលមានកូនភ្លោះ២ជាមួយគ្នាផងដែរ។

៤) Aff Taksaorn

អតីតមិត្តប្រុសដំបូងដែលទាក់ទងជាមួយ Aff Taksaorn បាន១៣ឆ្នាំគឺជាប៉ូលិសមួយរូប។ ប៉ុុន្តែក្រោយពីបែកបាក់ នាងបានរៀបការជាមួយ Sangkran ដែលមានកូន១ជាមួយគ្នា។ 

៥) Mai Davika 

Davika ធ្លាប់មានសង្សារតែម្នាក់ ដែលជាអ្នកសិល្បៈដូចគ្នាឈ្មោះថា Karn។ ប៉ុន្តែពួកគេបានចែកផ្លូវគ្នាជាយូរដែរហើយ ដែលពេលនេះ តារាស្រីស្អាតរូបនេះ នៅមិនទាន់មានអ្នកម្ចាស់ចិត្តផ្សេងនៅឡើយទេ។

៦) Yaya Urassaya 

Yaya តារាស្រីមុខគួរឲ្យស្រលាញ់នេះ មានបណ្តូលចិត្តតែម្នាក់គត់ ហើយគ្រប់គ្នាក៏បានដឹងដូចគ្នា។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម