ថាម៉េច! អ៊ីវ៉ា បដិសេធដំណឹងថា ខ្លួនចាកចេញពី សាន់ដេ?
(ភ្នំពេញ)៖ មួយរយៈកន្លងមកទស្សនិកជន ដែលនិយមគាំទ្រ តារាចម្រៀងស្រី រាងតូចច្រឡឹង កញ្ញា អ៊ីវ៉ា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានខ្យល់បក់បោកមួយមេធំ ក្នុងស្រទាប់សិល្បៈថា អ៊ីវ៉ា ត្រៀមខ្លួនចាកចេញពីសាន់ដេ ហក់ចូលហង្សមាស ខណៈដំណឹងនេះមិនទាន់ច្បាស់ការ នៅឡើយទេ ដោយគ្មានការអះអាង ពីសាមីខ្លួន។ ដោយមានឱកាសចំពេលដែល អ៊ីវ៉ា ធ្វើការ Live ម្សិលមិញនេះ ធ្វើឲ្យចម្ងល់ដែលទស្សនិកជន បានរក្សាទុកជាយូរមកហើយ ត្រូវបានទម្លាយឡើង ដោយការសួរចំៗទៅ កញ្ញា អ៊ីវ៉ា ផ្ទាល់តែម្ដង។
ជាក់ស្ដែង ជារឿងមួយដែលផ្ទុយស្រឡះ ពីដំណឹងចចាមអារ៉ាមនេះ នៅម្សិលមិញនេះ អ៊ីវ៉ា បានធ្វើការ Live ជជែកកម្សាន្ត ជាមួយអ្នកគាំទ្រ របស់នាង ដោយមានអ្នកខ្លះសួរថា តើបងចេញពីសាន់ដេ មែនទេ ? អ៊ីវ៉ាបានឆ្លើយច្រានចោល ទាំងទឹកមុខញញឹមស្រស់ថា «ខ្ញុំអត់មានចេញពីសាន់ដេនោះទេ»។
គួរឲ្យដឹងថា ទោះបីជាចម្លើយចេញពីមាត់ កញ្ញា អ៊ីវ៉ា ក៏ដោយ នៅតែមានទស្សនិកជនមួយចំនួន មិនទាន់មានការជឿជាក់ថា នេះគ្រាន់តែជាការនិយាយលេង ឬក៏មែនទែននោះទេ ព្រោះនៅពេលថ្មីៗនេះ កញ្ញា អ៊ីវ៉ា ដូចមិនទាន់ចេញបទចម្រៀងថ្មី ក្នុងផលិតកម្មសាន់ដេនោះទេ។ ជាហេតុធ្វើឲ្យអ្នកគាំទ្រនាង នៅតែសង្ស័យជាប់ជានិច្ច។ អ្វីដែលពិសេសនោះ គឺទោះនាងទៅដល់ទីណា ស្ថិតក្រោមទ្រនំរបស់ផលិតកម្មណាក៏ដោយ ក៏អ្នកគាំទ្ររបស់នាង នៅតែបន្ដការគាំទ្របន្ដទៀតដែរ៕





មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!