ការចាក់បញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ជាភាសាខ្មែរដែលបានផលិតឡើងដោយក្រុមហ៊ុន Netflix បាននិងកំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Westec Media Limited មុននឹងចាក់បញ្ចាំងខ្សែភាពយន្តនេះទូទាំងពិភពលោកដោយក្រុមហ៊ុន Netflix នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ។

ក្រោមការដឹកនាំដោយ លោកស្រី Angelina Jolie ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
សាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និងការតស៊ូយ៉ាងប្តូរផ្តាច់របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។
ខ្សែភាពយន្តរឿងនេះឧទ្ទិសដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុតពីការស្លាប់ក្រោមរបបខ្មែរក្រហម។ វាផ្តោតសំខាន់លើសេចក្ដីស្រឡាញ់ និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរ និងវប្បធម៌ខ្មែរ។

ខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ បានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៨ ខែកម្ភៈកន្លងមក នៅលានជល់ដំរីនៅបរិវេណប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាក្រោមវត្តមានព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ហើយនិងមានការអញ្ជើញចូលរួមពីមន្រ្តី និងឥស្សរជនសំខាន់ អ្នកតំណាងមកពីសង្គមកម្ពុជា ដោយផ្តល់អាទិភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក៏ដូចជាអ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត និងអង្គការអប់រំប្រវត្តិសាស្រ្តនៅក្នុងតំបន់។
ខ្សែភាពយន្តនេះត្រូវបានថតក្នុងទីតាំងប្រទេសកម្ពុជាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០១៦។ ខ្សែភាពយន្តនេះបានថតជាភាសាខ្មែរទាំងស្រុង ហើយជាខ្សែភាពយន្តខ្នាតធំជាងគេដែលមិនធ្លាប់បានផលិតឡើងក្នុងប្រទេសនេះ។ អ្នកបច្ចេកទេស សិប្បករ និងអ្នកជំនាញផ្នែកសិល្បៈជាជនជាតិខ្មែរបានចូលរួមយ៉ាងច្រើនបំផុតក្នុងក្រុមការងារថតខ្សែភាពយន្តនេះ រួមជាមួយតួអង្គសម្តែងតូចតាចចំនួនជាង 3500 នាក់។

តួសម្ដែងក្នុងខ្សែភាពយន្តនេះសុទ្ធសឹងតែជាតារាតួសម្តែងខ្មែរភាគច្រើនដែលបានលេចមុខក្នុងខ្សែភាពយន្តនេះជាលើកដំបូង។ ស្រីម៉ុច សារឿម ដែលបានដើរតួអង្គសំខាន់របស់អ្នកស្រី អ៊ឹង លួង ដែលមានអាយុពីប្រាំទៅប្រាំបួនឆ្នាំ ហើយនិងលាតត្រដាងពីទិដ្ឋភាពនៃរឿងនេះដែលស្ថិតនៅក្នុងសាលារៀនអង្គការមនុស្សធម៌មួយក្នុងតំបន់។ តួអង្គឪពុកម្តាយរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយលោកភឿង កុម្ភៈ និងអ្នកនាង ស្វែង សុជាតា។ បងប្អូនរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយនីតា និងនីកាសារុន (ហៅហ្គិច) រុន ចិន្តា (ជូ) មុន គឹមហាក់ (គឹម) អូន ស្រីនាង (គាវ) ឃួនសុធា (គួយ) និងហេង តារា (ម៉េង) ។
ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តដើមរបស់ក្រុមហ៊ុន Netflix Inc ដែលផលិតដោយអ្នកស្រី Angelina Jolie លោក ប៉ាន់រិទ្ធី ជាអ្នកដឹកនាំរឿង និងផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ដែលបានដឹកនាំរឿង «ការបាត់បង់រូបភាព» ដែលភាសាអង់គ្លេសហៅថា «the missing picture» បានជាប់ឈ្មោះជាបេក្ខជនក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អូស្កា និងលោក Michael Vieira ផលិតករខ្សែភាពយន្តល្បីល្បាញនៃរឿង (By the Sea) ។ លោក Xavier Box (រឿងUmrika) និងអ្នកស្រី Patricia Rommel (រឿង The Lives of Others) គឺជាអ្នកកាត់តនៃខ្សែភាពយន្តនេះ។
អ្នកស្រី អ៊ឹង លួង , Maddox Jolie-Pitt , Adam Somner (រឿង Bridge of Spies) និង Charles Schissel (រឿង The Prestige) គឺជាផលិតករប្រតិបត្តិនៃខ្សែភាពយន្តនេះ។ លោក Anthony Dod Mantle ជាអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់ Academy Award (រឿង Slumdog Millionaire) គឺជាអ្នកដឹកនាំផ្នែកថតរូប។

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!