ស្អាតប្លែក! មាន សូនីតា ជ្រើសរើសរ៉ូបពណ៌ខ្មៅ ច្នៃចេញពីក្រមា ទៅបង្ហាញជូនប្រតិភូអាស៊ាន-ជប៉ុន នៅប្រទេសហ្វីលីពីន!
(ភ្នំពេញ)៖ កាលពីពេលថ្មីនេះ តារាសម្ដែងពោរពេញដោយប្រជាប្រិយភាព មាន សូនីតា ដែលគេដាក់រហស្សនាមថា រាជនីក្រមា និងជាសិល្បការិនីខ្មែរដ៏ស្រស់សោភា ក្នុងកម្មវិធី មហោស្រពទូរទស្សន៍អាស៊ានជប៉ុន លើកទី២ (ASEAN Japan TV festival) ស្ថិតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីនពីន នាងបានធ្វើជាអ្នកតំណាងឲ្យកម្ពុជា ដោយនាងបានជ្រើសរើសយករ៉ូបពណ៌ខ្មៅ ដែលជាការច្នៃចេញពីក្រមា យកទៅបង្ហាញប្រតិភូអាស៊ាន-ជប៉ុន ដែលកម្មវិធី នោះត្រូវបានរៀបចំឡើង នៅផ្សារទំនើប Landmark ក្នុងទីក្រុង Quezo ប្រទេសហ្វីលីពីន។
ក្នុងការពន្លេចចេញនូវសម្រស់ដ៏ស្រស់ស្អាត របស់តារាសម្ដែងស្រី ថ្ពាល់ខួច កញ្ញា មាន សូនីតា ក្នុងរ៉ូបដែលច្នៃចេញពីក្រមា ដែលតំណាងឲ្យកម្ពុជាមួយនេះ មានមហាជនមិនតិចទេ ដែលបានកោតសរសើរ តាមរយៈបណ្ដាញសង្គម ចំពោះភាពច្នៃប្រឌិត និងសម្រស់ដ៏ស្រស់សោភា ទាក់ទាញរបស់តារាស្រីរាងខ្ពស់ ស្រឡះរូបនេះ។
គួរបញ្ចាក់ថា មាន សូនីតា ក្រៅពីអាជីពជាអ្នកសិល្បៈ នាងក៏ជាម្ចាស់ហាង «ផ្ទះស្រឡាញ់» ដែលជាហាងច្នៃម៉ូដសម្លៀកបំពាក់ពីក្រមា ដោយមានការគាំទ្រជាច្រើន ពីសំណាក់អតិថិជន និងបាននាំចេញទៅក្រៅប្រទេស ក្នុងពិធីតាំងពិពណ៌ផ្សេងៗទៀតផង។ ទាំងនេះ ជាហេតុធ្វើឲ្យនាងមានឱកាសបង្ហាញមុខ និងតំណាងប្រទេសកម្ពុជា ជាញឹកញយស្ទើរតែរាល់កម្មវិធី ទាំងអស់៕







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!