ហេតុតែស្រលាញ់ខ្លាំងពេក ហ្វេនហ៊ានសាក់សុទ្ធតែឈ្មោះ សុភ័ក្រ កុសុម៉ា នៅលើស្មាតែម្តង!
ភ្នំពេញ៖ តារាចម្រៀងស្រី សុភ័ក្រ កុសុម៉ា ក្រោយពីបានបន្ថែមអាជីពថ្មីមួយទៀត ដោយក្លាយជាពិធីការីនីនៅក្នុងកម្មវិធី «ពេញចិត្តឬអត់»មក គេសង្កេតឃើញថា រាសីរបស់នាងហាក់បីដូចជាឡើងស្រឺតៗ ការងារសិល្បៈក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ដោយសារតែសមត្ថភាពពូកែនិយាយ មានភាពក្រមិចក្រមើម ធ្វើឲ្យអ្នកគ្រប់គ្នាសើចសប្បាយ របស់នាង។

ជាក់ស្តែង ទន្ទឹមនឹងការងារសិល្បៈមានភាពជោគជ័យហើយ ក្នុងនោះកញ្ញា សុភ័ក្រ កុសុម៉ា ក៏ទទួលបានការគាំទ្រស្រលាញ់យ៉ាងច្រើន ពីសំណាក់មហាជន។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ថ្មីៗនេះថែមទាំងមានអ្នកគាំទ្រពីរនាក់ បានសាកឈ្មោះរបស់កញ្ញា កុសុម៉ា នៅលើស្មារបស់ពួកគេតែម្តង ដើម្បីបង្ហាញពីក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ពួកគេ ដែលមានចំពោះIdol របស់ខ្លួន។
ក្រោយពីឃើញបែបនេះ តារាចម្រៀង សុភ័ក្រ កុសុម៉ា ក៏បង្ហាញពីរំភើបចិត្តជាខ្លាំង ដោយនេះជាលើកទីមួយហើយ ដែលមានអ្នកគាំទ្រស្រលាញ់នាងខ្លាំង រហូតដល់ថ្នាក់សាក់ឈ្មោះរបស់នាង នៅលើខ្លួនរបស់ពួកគេបែបនេះ៕

















មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!