មកខ្មែរលើកនេះ Pancake ចុះដើរតែម្តង ព្រោះតែនៅតាមផ្លូវ ជួបរឿងមួយនេះ!
ថៃ៖ តារាសម្តែងថៃល្បីឈ្មោះកញ្ញា Pancake Khemanit ជាញឹកញាប់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើង ដើម្បីបំពេញការងារផ្ទាល់ខ្លួន ដូចជាការចូលរួមថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗមួយចំនួនជាដើម។
ហើយកាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញាក៏បានវិលត្រលប់មកកម្ពុជាជាថ្មីម្តងទៀត ដើម្បីបំពេញការងាររបស់ខ្លួន។ ក្នុងនោះដែរ យើងអាចដឹងថាប្រហែលជាតារាសម្តែងស្រី Pancake មកថតស្ពតពាណិជ្ជកម្មរបស់នាង បើយោងតាមការផុសរូបភាពជាច្រើនបន្តបន្ទាប់នៅលើអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។
ទន្ទឹមនឹងនោះ យើងឃើញរូបភាពគួរឱ្យចាប់អារម្មណ៍៍មួយសន្លឹករបស់នាងថតនៅម្តុំមាត់ទន្លេទីក្រុងភ្នំពេញ ហើយផុសនៅក្នុងអ៊ីនស្តារក្រាម ព្រមទាំងដាក់ Caption ពីលើនោះថា៖
«Just Walk ឡានស្ទះខ្លាំងណាស់ ក៏ចុះដើរតែម្តង! ស្ទះដូចជាផ្ទះយើងដែរ (ប្រទេសថៃ) ប៉ុន្តែបានបរិយាកាសយោង #មើលទេសភាព #មើលទីក្រុង #វិថីអ្នកដើរលេង…»។
ក្រៅពីនេះទៀត យើងក៏នៅឃើញតារាស្រីស្រស់ស្អាតរូបនេះបានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ ជាមួយអ្នកម្តាយរបស់ខ្លួន។
គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទី១នោះទេសម្រាប់កញ្ញា Pancake នៅក្នុងការធ្វើដំណើរមកកាន់កម្ពុជា។
ហើយរាល់លើកតារាស្រីរូបនេះមកដល់ទឹកដីកម្ពុជា នាង និងម្តាយក៏តែងតែឆ្លៀតចូលមកអុជធូប ថ្វាយផ្កាសុំសេចក្តីសុខសេចក្តីចម្រើន នៅកន្លែងទីសក្ការៈបូជាវត្តភ្នំរបស់យើងជានិច្ច៕
ទស្សនាកម្រងរូបភាពខាងក្រោម៖










មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!