មានក្តីសុខមិនបានប៉ុន្មានផង គូស្នេហ៍ Kwan បែរជាត្រូវមកជួប រឿងអាស្រូវបែបនេះ ទៀតហើយ!
ថៃ៖ ក្រោយបានឆ្លងកាត់រឿងរ៉ាវនៅក្នុងជីវិតគ្រួសារជាច្រើនកន្លងមក ស្រាប់តែពេលនេះតារាសម្តែងស្រីរូបស្រស់ Kwan Usamanee បានជួបប្រទះនូវរឿងអាស្រូវជាថ្មីម្តងទៀត។
ដោយថ្មីៗនេះនាង ត្រូវបានសារព័ត៌មាន នៅក្នុងស្រុកមួយចំនួនចុះផ្សាយថា ខ្លួនឃ្លាតឆ្ងាយពីការមើលថែម្តាយ ដោយបំពេញតួនាទីគ្រប់យ៉ាងសម្រាប់នៅជាមួយលោក Golf Pichaya ជាគូស្នេហ៍តែម្នាក់ប៉ុណ្ណោះ។

ការចុះផ្សាយនេះបានកើតឡើង ស្របពេល Kwan ចេញទៅធ្វើការនៅប្រទេសចិន ហើយ Golf ក៏បានជិះយន្តហោះទៅមើលថែតាមក្រោយដល់ទីនោះ និងជាអ្នកមើលការងារជំនួសនាងផងដែរ។ ហេតុនេះបានជាបណ្តាលឱ្យមានការមើលឃើញថា Kwan ឧស្សាហ៍ឃ្លាតឆ្ងាយពីម្តាយ ហើយចំណាយពេលទៅផ្អែមល្ហែមគ្នាជាមួយគូស្នេហ៍។
បន្ទាប់ពីមានព័ត៌មាននេះបានចេញផ្សព្វផ្សាយគូស្នេហ៍ Kwan និង Golf ក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនឹកស្មានមិនដល់ថា កើតមានរឿងដូច្នេះទេ។
ឆ្លើយតបជាមួយនឹងព័ត៌មានដ៏ក្តៅគគុកនេះ តារាស្រី Kwan Usamanee ក៏បានចេញសារនៅលើអ៊ីនស្តារក្រាមរបស់ខ្លួន ព្រមទាំងបកស្រាយប្រាប់អ្នកកាសែតនៅក្នុងស្រុកថា ខ្លួនមិនបានចោលម្តាយ ហើយចំណាយពេលទៅផ្អែមល្ហែមអ្វីនោះទេ គ្រប់ការងារដែលខ្លួនកំពុងធ្វើសព្វថ្ងៃនេះគឺ ដើម្បីគ្រួសារទាំងមូល។
ចំណែកឯរឿងតួនាទីជាអ្នកមើលថែការងារ ធ្លាក់ទៅលើ Golf នោះគឺដោយសារតែខ្លួនចង់ឱ្យម្តាយបានសម្រាក និងបានប្រើជីវិតរស់នៅឱ្យបានសុខសប្បាយប៉ុណ្ណោះ។
Kwan បន្ថែមឱ្យដឹងថារឿងនេះ គឺប្រៀបដូចជាការបង្ខូចកិត្តិយសក្រុមគ្រួសារនាង ក៏ដូចជាជះផលអាក្រក់ទៅលើអារម្មណ៍ម្តាយនាងយ៉ាងខ្លាំង និងសំណូមពរដល់អ្នកសារព័ត៌មានទាំងឡាយ មេត្តាផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកផង៕







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!