មានរឿងអ្វី បានដល់ថ្នាក់ Janie ប្រកាសឈប់ទាក់ទង តារាស្រីល្បី២ដួងនេះ ដែលជាមិត្តស្លាប់រស់នឹងគ្នា?

 
 

ថៃ៖ និយាយពីទំនាក់ទំនង មិនថាមិត្តភាព រឺស្នេហា គ្មាននរណាម្នាក់ចង់ឲ្យបែកបាក់ រឺបន្តបានត្រឹមរយៈពេលខ្លីនោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថាតារាសម្តែងស្រីដ៏សិុចសីុម្នាក់នៃប្រទេសថៃ នាង Janie Thienphosuvan បានចុច Unfollow គណនី IG របស់ Woonsen Virithipa និង Cris Horwang ដែលជាមិត្តជិតដិតបំផុតរបស់នាង។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញ នៅក្នុងកម្មវិធីយប់មិញ នាងបានប្រកាសប្រាប់អ្នកសារព័ត៌មានថា រវាងនាងជាមួយ Woonsen ហើយនិង Cris មិនមានទំនាក់ទំនងអ្វីនឹងគ្នាទៀតទេ។

យ៉ាងណាមិញ ចំពោះបញ្ហាខាងលើនេះ Janie មិនបានបញ្ជាក់ឡើយថា ដើមទងនៃរឿងរ៉ាវកើតឡើងមកពីអ្វី។ តែក្នុងនោះតារាសិុចសីុរូបនេះ បានសង្កត់ធ្ងន់ថា «ទោះនាងមិនមានមិត្តភក្តិច្រើន តែនាងតែងតែស្មោះត្រង់ជាមួយមិត្តនាងជានិច្ច»។ នាងមិនរីករាយសោះឡើយ ចំពោះរឿងដែលកើតឡើងមួយនេះ៕ 

Janie Thienphosuvan ពេលផ្តល់បទសម្ភាសន៍
Janie Thienphosuvan
Woonsen Virithipa
Cris Horwang
Janie Thienphosuvan, Woonsen Virithipa, Cris Horwang និងមិត្តភក្តិ
Janie Thienphosuvan, Woonsen Virithipa, Cris Horwang និងមិត្តភក្តិ
Janie Thienphosuvan, Woonsen Virithipa, Cris Horwang និងមិត្តភក្តិ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម