នេះ លោកសាពូន មីដាដា ទេតើហ៍... កើតរឿងអីយប់មិញ?
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាតារាជើងចាស់ឈ្មោះ សំពូន មីដាដា ត្រូវបានជាប់ចោទថា ជាបក្សពួកក្រុមយកដុំថ្ម ដេញគប់គ្នាផ្អើលហាង ខណៈពេលលោកនិងមិត្តភក្តិទៅលេងអុកនៅទីនោះ បង្កឱ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ សីហា នេះ ស្ថិតតាមបណ្តោយផ្លូវ២១៥ ត្រង់ចំណុចមុខហាងមួយកន្លែង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
បើតាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកសំពូន មីដាដា គាត់បានចូលមកហូបអីនៅក្នុងហាងV-Stneet food Band ជាមួយក្មេងតូចៗ២ ទៅ៣នាក់ រួមជាមួយមិត្តភក្តិ២នាក់ទៀត ដោយហូបបណ្តើរ លេងអុកបណ្តើរ ។ មួយសន្ទុះក្រោយ ស្រាប់តែមានតុជិតគាត់២តុទៀត អង្គុយផឹកស៊ីជិតនោះមិនដឹងថា ទាស់សម្តីគ្នារឿងអ្វីនោះទេ បានជាចេញទៅយកដុំថ្មដេញគប់គ្នាផ្អើលពេញផ្លូវជិតស្តុបDN ។
ភ្លាមៗនោះដែរ លោកសំពូន មីដាដា ភ័យខ្លាច ណាមួយមិនចង់ឱ្យល្បីផងនោះ ក៏បើករថយន្តដឹកក្មេងៗនិងមិត្តភក្តិចេញទៅបាត់។ ក្រោយមក គាត់ភ្លេចគិតលុយឱ្យគេ ក៏បត់ត្រឡប់មកវិញ ដើម្បីគិតលុយឱ្យម្ចាស់ហាង ស្រាប់តែមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលរងរបួសដោយសារវាយតប់គ្នានោះបានមកចោទលោកសំពូន មីដាដា ថា ជាបក្សពួកជនបង្ក ដែលយកដុំថ្មគប់ទៅលើពួកគាត់ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុសួរនាំម្ចាស់ហាង និងលុះពេលដែលសួរនាំទៅ ទើបដឹងរឿងរ៉ាវថា លោកសំពូន មីដាដា មិនមែនជាបក្សពួកជនបង្កទេ ចំណែកជនបង្កបានរត់គេចខ្លួនបាត់អស់ហើយ ។
ក្រោយពេលកើតហេតុ បុរសដែលចោទប្រកាន់លោកសំពូន មីដាដា មិនបានទៅដាក់ពាក្យបណ្តឹងអីនោះទេ ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន។




មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!