ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២៖ បេក្ខនារីម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះរៀន ត្រូវអង្គុយប្រឡងក្នុងឡានពេទ្យ ដោយដៃម្ខាងដាក់សេរ៉ូម
(ភ្នំពេញ)៖ ប្រឡងបាប់ឌុបព្រឹកថ្ងៃទី២នេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា បេក្ខនារីម្នាក់ ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះវៀន ដែលទើបវះកាត់យប់មិញ ត្រូវអង្គុយប្រឡងនៅលើរថយន្ដសង្គ្រោះបន្ទាន់ ទាំងដៃម្ខាងដាក់សេរ៉ូម។
ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា «បេក្ខនារី ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះវៀន ដែលទើបទទួលការវះកាត់យប់មិញ ត្រូវបានគណៈមេប្រយោគអនុញ្ញាតឲ្យប្រឡងនៅទីធ្លា ដែលមានបរិយាកាសល្អម្នាក់ឯង តាមការស្នើសុំរបស់បេក្ខជន ដោយមានឡានពេទ្យ និងគ្រូពេទ្យ២នាក់ នៅប្រចាំការ។ បន្ទាប់ពីប្រឡងបានបន្តិចក៏សុំទៅពេទ្យ រួចត្រឡប់មកប្រឡងម្ដងទៀត នៅពេលនេះគណកម្មការអនុញ្ញាតិឲ្យធ្វើកិច្ចការ នៅលើឡានសង្រ្គោះបន្ទាន់»។
ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី២នៃការប្រឡងនេះ បេក្ខជនដែលមានបញ្ហាសុខភាពពេលកំពុងប្រឡង ហាក់មានកើនឡើងជាងថ្ងៃម្សិលមិញ។
ចំពោះដំណើរការសំណេរនាព្រឹកនេះមានពីរមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា)។
សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕




មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!