ឃុំ ប៉ុណ្ណាដែត ក្លាយជាម៉ូយចោរ ក៏ព្រោះតែរឿងនេះ!
ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាសម្តែងប្រុស លោក ឃុំ ប៉ុណ្ណាដែត ស្វាមីរបស់តារាចម្រៀង យក់ ថិតរដ្ឋា បង្ហោះសារហួសចិត្តមិននឹកស្មានដល់ ដោយសារតែប៉ុន្មានថ្ងៃនេះ លោក និងភរិយាជួបតែរឿងស៊យជាន់ស៊យ ដោយស្នាដៃរបស់លោកចោរ។
យោងតាមសាររបស់លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងថា៖
«អរគុណលោកចោរហើយដែលបានជួយលួចសម្ភារៈ និង កញ្ចក់ឡានភរិយាខ្ញុំយ៉ាងរហ័ស និង មានប្រសិទ្ធភាព ។ ខ្ញុំចង់និយាយទៅកាន់លោកចោរខ្លះថា ពេលលួចជួយDiscount ខ្លះទៅ ពីព្រោះញឹកពេក ហើយម្យ៉ាងជាម៉ូយ [ភាពលួចដដែលៗគឺជាម៉ូយហើយ] កញ្ចក់ស្តាំមួយចំហៀង ១៥០ដុល្លារ ដូរ Touch លោកកូនពៅបោក ជិត២០០ដុល្លារ (ឮជាងប្រាប់តែអត់ទាន់ដឹងប្រាកដ) សរុបមកចត់បាយហ្មង ។ តែប៉ុណ្ណឹងមីឆុង ដាក់ពងមាន់១ អាទិត្យ ។»
គួរឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង យក់ ថិតរដ្ឋា ជួបរឿងស៊យត្រូវបានចោរ លួចកាច់កញ្ចក់រថយន្តរបស់នាង។ ហើយតាមការលើកឡើងខាងលើរបស់លោក ឃុំ ប៉ុណ្ណាដែត គឺថាលោកឧស្សាហ៍ជួបរឿងបែបនេះជាប្រចាំ រហូតលោកហៅខ្លួនឯងថា ជាម៉ូយរបស់លោកចោរទៅហើយ៕








មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!