គណនីហ្វេសប៊ុកទី២ របស់នាយ ពែកមី ត្រូវបានគេលួចគ្រប់គ្រងទៀតហើយ ខណៈនាយ ពែកមី កំពុងដាក់ប្ដឹង នៅក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ បន្ទាប់ពីគណនីហ្វេសប៊ុករបស់នាយ ពែកមី ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រងអស់រយៈពេលជាច្រើនម៉ោងមកហើយនោះ តារាកំប្លែកកំពុងតែមានប្រជាប្រិយភាព នាយ ពែកមី បានប្រកាសជាសាធារណៈ ដើម្បីឲ្យមហាជនបានដឹង និងបង្កើតគណនីហ្វេសប៊ុកមួយថ្មីទៀត ដើម្បីធ្វើការទំនាក់ទំនង ទៅការអ្នកគាំទ្រ និងទស្សនិកជន។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺគណនីហ្វេសប៊ុកទី២ ដែលទើបបង្កើតបានប៉ុន្មានម៉ោងនេះ ក៏ត្រូវបានជនអនាមិក Hack (លួច) យកទៅគ្រប់គ្រងជាថ្មីទៀត ធ្វើឲ្យនាយពែកមី សម្រេចចិត្តដាក់ពាក្យប្ដឹងនៅក្រសួងមហាផ្ទៃតែម្ដង។
មហាជនបានជ្រាបហើយថា នាយពែកមី ត្រូវបានជនអនាមិក បានយកផេកហ្វេសប៊ុករបស់លោក ទៅបង្ហោះរឿងនយោបាយ ក្នុងន័យវាយប្រហារអ្នកនយោបាយខ្មែរ។ បន្ទាប់ពីមានរឿងទាំងនេះ កើតឡើងរួចហើយ នាយ ពែកមី ក៏បានចេញមុខបកស្រាយជាសាធារណៈ ដើម្បីបកស្រាយពាក់ព័ន្ធនឹងរឿងរ៉ាវ គណនីហ្វេសប៊ុក មានជនមិនស្គាល់មុខ បានយកផេកហ្វេសប៊ុក ទៅបង្ហោះ។
ភ្លាមៗនោះ នាយ ពែកមី ក៏បានធ្វើការបង្ហោះឃ្លីបវីដេអូមួយ ដោយបានប្រាប់ថា លោកនឹងដាក់ពាក្យបណ្ដឹង ទៅក្រសួងមហាផ្ទៃ ដើម្បីប្ដឹង និងវែកមុខរកជនខិលខូច ដែលបានលួចគណនីហ្វេសប៊ុក ក្នុងទង្វើអសីលធម៌បង្ហោះរូបអាសអាភាស មើលងាយ បង្អាប់ បង្ខូច កេរ្តិឈ្មោះរបស់លោក និងមន្រ្តីនយោបាយ។ ក្នុងនោះដែរលោកក៏បានលើកឡើងថា «ឥឡូវនេះ ខ្ញុំកំពុងតែទៅក្រសួងមហាផ្ទៃ ដើម្បីដាក់ពាក្យបណ្ដឹង »។ លោកបន្តទៀតថា «គណនេយ្យហ្វេសប៊ុកឈ្មោះ Pekmi CBS មិនមែនជារបស់ខ្ញុំបាទទៀតទេ គឺមានជនមិនស្គាល់មុខ បានលួចយកទៅបាត់ហើយ កាលពីថ្មីៗនេះ»។
គួររំឭកផងដែរថា ហ្វេសប៊ុកផេករបស់ នាយ ពែកមី ត្រូវជនមិនស្គាល់មុខ បានបង្ហោះរូបភាព អំពីគណបក្សសង្រោះជាតិ និងមេដឹកនាំសង្រោះជាតិជាច្រើន ទាក់ទងនឹងរឿងនយោបាយ ដោយបានប្រើបាស់ពាក្យអសុរោះ គ្មានសីលធម៌ជាច្រើន ក្នុងន័យបម្រើឲ្យផលប្រយោជន៍របស់ខ្លួន ។ ជនអនាមិក បានសរសេរថា «គណបក្ស លឹង្គឥសូរ។ ប្រសិនបើគណបក្សនេះ ឈ្នះឆ្នោត រឿង សិច នឹងត្រូវ ចាក់បញ្ចាំងគ្រប់ទូរទស្សន៍ និងបង្រៀនរបៀបបៀមលឹង្គដោយសាស្ត្រាចារ្យ ល្បីៗឈ្មោះជាច្រើន»។
ជាមួយគ្នានេះ ក៏មានភ្ជាប់រូបភាពកែច្នៃរបស់អ្នកនយោបាយ ជាច្រើនផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺមកទល់នឹងពេលនេះ នាយ ពែកមី មិនទាន់ទាញយក ផេកហ្វេសប៊ុកចាស់របស់លោក យកមកគ្រប់គ្រងបាននៅឡើយទេ៕



មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!