ទៅលេងឯណាថ្ងៃចូលឆ្នាំ?
រាជធានីភ្នំពេញ និងទីរួមខេត្តនានាទូទាំងប្រទេសកម្ពុជា នឹងមានភាពស្ងប់ស្ងាប់បីទៅបួនថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុននេះ។ តើយុវជនយុវតីទៅណាអស់ហើយ នៅថ្ងៃនោះ?
តាមពិតទៅ ប្រជាជនក្មេងចាស់ប្រុសស្រីភាគច្រើននឹងចាកចេញទៅកាន់បណ្ដាខេត្តនានា។ អ្នកខ្លះទៅលេងស្រុកកំណើត អ្នកខ្លះទៅលេងបងប្អូន ឯអ្នកខ្លះទៀតទៅកម្សាន្តតាមរមណីយដ្ឋាន នានា។ តើមានរមណីយដ្ឋានណាខ្លះ ដែលទាក់ទាញចំណាប់អារម្មណ៍ ជាពិសេសយុវវ័យជាងគេក្នុងថ្ងៃបុណ្យចូលឆ្នានេះ?
កោះដាច់
រមណីយដ្ឋានេះគឺទាក់ទាញយុវជនមកលេងកម្សាន្តយ៉ាងច្រើនកុះករ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយសារទីនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។ គេអាចទៅដល់ទីនោះក្នុងរយៈពេលមិនដល់មួយម៉ោងផង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦A ដោយឆ្លងសាឡាងនៅភូមិក្ដីចាស់។កោះដាច់ គឺជាកន្លែងកម្សាន្តលើឆ្នេរខ្សាច់ និងហែលទឹកទន្លេមេគង្គ ព្រមទាំងញ៉ាំអាហារលើកញ្ចុះស្បូវជួបជុំមិត្តភ័ក្តិ។
កំពង់សោម
នៅថ្ងៃចូលឆ្នាំខ្មែរអញ្ចេះ យុវជននឹងមកពីគ្រប់ទិសទីសម្រុកទៅលេងខេត្តនេះមិនខាន។ ក្រៅពីហែលទឹកលេង ពូនភ្នំខ្សាច់ ឬដើរថតទេសភាពប្លែកៗ យុវជនអាចអង្គុយញ៉ាំមឹក បង្កង ក្ដាម និងអាហារសមុទ្រស្រស់ៗផ្សេងទៀតបានយ៉ាងឆ្ងាញ់ពិសា។ ប៉ុន្តែដើម្បីសម្រួលដល់ដំណើរកម្សាន្តទៅកាន់ខេត្តទេសចរណ៍មួយនេះឲ្យបានស្រួល មិត្តយុវវ័យគួរតែកក់ផ្ទះសំណាក់ ឬសណ្ឋាគារជាមុនទៅ។
មណ្ឌលគិរី
ថ្វីត្បិតតែខេត្តនេះហាក់ស្ថិតនៅឆ្ងាយបន្តិច ដោយត្រូវធ្វើដំណើរស្ទើរពេញមួយថ្ងៃ ពីរាជធានីភ្នំពេញ ប៉ុន្តែសម្រស់ព្រៃឈើ វាលស្មៅធំល្វឹងល្វើយ ទឹកជ្រោះដ៏សម្បូរបែប និងទិដ្ឋភាពភូមិកររបស់ជនជាតិដើមភាគតិច ព្នង ល្មមធ្វើឲ្យការធ្វើកម្សាន្តទៅកាន់ខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំមានតម្លៃមិនអាចកាត់ថ្លៃបាន។ ខេត្តមណ្ឌលគិរី មានសម្រស់ធម្មជាតិស្រស់ស្អាត រហូតដល់បរទេសប្រៀបធៀបខេត្តនេះថា៖ “នៅរដូវប្រាំងមានថ្ងៃរះស្អាតដូចនៅប្រទេស Wales និងនៅរដូវវស្សាមានផ្លូវចោទគួរឲ្យព្រឺដូចនៅរដ្ឋTasmania ប្រទេសអូស្រ្តាលីអញ្ចឹង”។
រតនៈគិរី
ខេត្តនេះ គឺសម្បូរជនជាតិដើមភាគតិចច្រើនជាងគេ។ ប៉ុន្តែភ្ញៀវទេសចរណ៍ទាំងឡើយ ដែលទៅលេងទីនេះ គឺប្រាកដជាតម្រង់ទៅបឹងអតីតភ្នំភ្លើង ដែលគេស្គាល់ជាទូទៅថា បឹងយក្សឡោម។ យុវវ័យអាចហែលទឹកលេង ឬអង្គុយលម្ហែកាយក្បែរមាត់បឹងនេះបាន។ ប៉ុន្តែពេលខ្លះ គេឃើញយុវវ័យធ្វើដំណើរទៅកាន់ស្រុកផ្សេងៗរបស់ខេត្តនេះ ដើម្បីគយគន់ព្រៃភ្នំយ៉ាងត្រជាក់ចិត្ត។
សៀមរាប
នៅខេត្តនេះ នឹងមានមនុស្សច្រើនកកកុញនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ។ ក្រៅពីចុះឡើងប្រាសាទបុរាណ _ នានា យុវជនជាច្រើនតែងអង្គុយលេងជុំវិញបារាយ ញ៉ាំបាយជាគ្រួសារ និងមិត្តភ័ក្តិរបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ គេតែងសង្កេតឃើញយុវជនមួយចំនួន នឹងធ្វើដំណើរឆ្ពោះទៅភ្នំគូលេន ដើម្បីទៅកម្សាន្តទឹកធ្លាក់នៅទីនោះ។ គេអាចទៅដល់ទីនោះដោយរថយន្ត ឬតូចក្រយានយន្តបានយ៉ាងងាយ។
បាត់ដំបង
តាមពិតទៅ ខេត្តនេះក៏មានតំបន់ធម្មជាតិ ដូចជាសេកសេក ជ្រោះពេជតា និងល្អាងភ្នំសំពៅ សម្រាប់ជាការកម្សាន្តរបស់យុវវ័យដែរ តែយុវជនតែងនិយមទៅមើលគេលេងល្បែងប្រជាប្រិយគ្រប់ប្រភេទនៅប្រាសាទបាណន់ ជាពិសេសការលេងមង្គលការក្លែងក្លាយដ៏ល្បីប្រចាំខេត្តនេះ។ ប៉ុន្តែតាមដងផ្លូវទៅកាន់តំបន់កម្សាន្តទាំងនេះ គេនឹងប្រទះឃើញយុវជនមួយចំនួនរៀបឆាករំាកម្សាន្ត ដែលជាទិដ្ឋភាពថ្មីកម្របានប្រទះនៅខេត្តដ៏ទៃ។
តើមានខេត្តណា ឬរមណីយដ្ឋានណាជាជម្រើសរបស់អ្នកហើយនៅ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ?
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!