គង់ សុជាតិ សារ​ភាព​ថា ស្វាមីលោក​ជា វិបុល សច្ចាថា បើ​នាង​គ្មាន​កូន​ជាតិ​នេះ ​លោក​នៅតែ​ស្រឡាញ់​អស់​មួយ​ជីវិត

 
 


រាជធានីភ្នំពេញ ៖ អ្នក​នាង គង់ សុជាតិ ពិធី​ការិនី​មាន​ឈ្មោះល្បី​គ្រប់​ជំនាន់​បានសម្រេច​ចិត្ត​យ៉ាង​​ច្បាស់​​​លាស់​រួច​រាល់​ក្នុង​ការ​ជ្រើស​រើស​លោក​​ជា វិបុល ជា​ស្វាមី​បន្ទាប់​ទៀត ក្រោយ​ពី​បែក​ស្នេហ៍​ទី​១ ដែល​ជាស្នេហា​កើត​ឡើង​រាប់​ឆ្នាំ​មក​ហើយ​នោះ ។ តាំង​ពី​អ្នក​នាង គង់ សុជាតិ រៀប​ការ​ជា​មួយ​លោក​ជា វិបុល នា​​ថ្ងៃទី​៩ វិច្ឆិកា ២០១៣ មក អ្នក​ទាំង​២​បាន​ស្រឡាញ់​គ្នា​ស្អិត​ល្មួត​​ទ្វេ​ដង ហើយ​ទៅ​ណា​មក​ណា​ពេញ​មុខ សូម្បី​តែ​​កិច្ច​ការ​នៅ​ក្នុង​ទូរទស្សន៍​​ក៏​ដំណើរ​ការ​កម្ម​វិធី​ជាមួយ​គ្នា​ ទើប​គេ​គិត​ថា  ពួកគេ​នឹង​យក​កូន​ទុក​ជា​ចំណងដៃ​នៃ​ភាព​ផ្អែម​ល្ហែម ។ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​សញ្ញា​ល្អ​ ចំណែក​អ្នក​នាង សុជាតិ នៅតែ​អះអាងថា ចង់​បាន​កូន​ជា​មួយ​លោក​​វិបុល ប៉ុន្តែ​បើ​ជាតិ​នេះ​ គ្មាន​កូន​ឱ្យ​គាត់​ ក៏​លោក​វិបុល បាន​សច្ចា​នៅ​ចំពោះ​មុខ​នាង​ថា ស្រឡាញ់​ថែរក្សា​ចំណង​ស្នេហ៍​នេះ​អស់​មួយ​ជីវិត​ កុំ​គិត​ច្រើន​អី ។

តាំង​ពី​ប្តី​ប្រពន្ធ​ខុស​វ័យ​នេះ រៀប​ការ​រួច​មក​តួនាទី​ជាអ្នក​​សិល្បៈ ពិសេស​កិច្ច​ការ​ពិធី​​ករ ពិធីការិនី​នៅតែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ដដែល ដោយ​មិន​ត្រឹម​តែ​ពង្រីក​តួនាទី​នៅតាម​ស្ថានីយ​ទូរទស្សន៍​ថ្មីៗ​បន្ថែម​ទៀត​ប៉ុណ្ណោះ​ទេ សូម្បី​​តែ​​កិច្ចការ​ពិធី​ករ​នៅ​ខាង​ក្រៅ​ស្ថានីយ​ក៏​អ្នក​នាង​សុជាតិ និង​លោក​ជា វិបុល ទទួល​បាន​ការ​ងារ​​​ជា​ច្រើន​ឡើង​រុំ​ខ្លួន​ពេញ​​រើ​លែង​រួច សូម្បី​តែ​ការងារ​ដើរ​កម្សាន្ត ​ដើម្បី​គ្រួសារ​ក៏​កម្រ​មាន​ពេល​ ។ ថ្មីៗ​នេះ​លេច​ឮ​​ដំណឹង​ថា  អ្នក​នាង​សុជាតិ មាន​ផ្ទៃពោះ​​ ដោយ​ខ្លះ​ថា ​ជាកូន​​ភ្លោះ សូម្បី​តែ​សាមីខ្លួន​ក៏​ឧស្សាហ៍​ប្រាប់គេ​ឯង​ថា ចង់​បាន​កូន​ភ្លោះ​ដែរ។ ប៉ុន្តែ​ឆ្លង​ចូល​ពេល​​បី​ទៅ​បួន​​ខែ​មក​​ហើយ​នោះ អ្នក​នាង​សុជាតិ នៅ​​មិន​ទាន់​មាន​សញ្ញា​ណាមួយ​បញ្ជាក់​ប្រាប់​គេ​ឯង​ថា មាន​កូន​នៅឡើយ​ទេ ពោល​​​គឺ​នៅតែ​បង្ហាញ​វត្ត​មាន​តាម​កញ្ចក់​ទូរទស្សន៍​ធ្វើ​​ព្រងើយ​មិន​សម្ងំ​នៅ​ផ្ទះ​តម​ខ្លួន​ដូច​ការ​លើក​មុន​ឡើយ ។ By: Koh Santipheap Daily 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម