ឃឹម ចរិយា បញ្ចេញ​ប្រយោគ​​មួយឃ្លា​ ត្រូវចិត្ត​មហាជន កប់តែម្ដង!

 
 

(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនីថ្ពាល់ខួច មានទម្រង់មុខស្រទន់បង្កប់ ដោយមន្តស្នេហ៍ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ PNN កញ្ញា ឃឹម ចរិយា  បានបញ្ចេញប្រយោគមួយឃ្លាភ្ជាប់ជាមួយពាក្យស្លោក ក្នុងបំណងដាស់ស្មារតីខ្លួនឯងផង និងមហាជនផង ក្រោយពេលបានអានហើយ ពិតជាមានអត្ថន័យជ្រៅជ្រះ មិនធម្មតាឡើយ។

តារាស្រីសម្តីរួសរាយរាក់ទាក់ កញ្ញា ឃឹម ចរិយា ត្រូវបានមហាជនយល់ឃើញថា នាងមិនត្រឹមតែតារាស្រីមានរូបសម្រស់ស្រស់ស្អាត អំណោយផលពីធម្មជាតិនោះទេ នាងថែមទាំងជាតារាស្រី ដែលក្តាប់បានឱកាសសម្តែងច្រើន មិនចាញ់តារាប្រុស-ស្រីឯទៀតឡើយ ខណៈបច្ចុប្បន្ន នាងកំពុងតែមមាញឹកជាមួយអាជីពមួយនេះ ដែលជាអំណោយផល អាចរកប្រាក់ច្រើនពីអាជីពសម្តែងនេះទៀតផង។

បង្វែការចាប់អារម្មណ៍ មកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកញ្ញា ឃឹម ចរិយា ឯណេះវិញ មុននេះបន្តិចនាងបានសរសេរថា «អតីតជាមេរៀន។ បច្ចុប្បន្ននិងអនាគត ខ្ញុំពេញចិត្តនឹងចាប់ផ្តើមអ្វី ជារបស់ខ្ញុំពេលនេះ!»។ ក្នុងនោះដែរកញ្ញា ឃឹម ចរិយា ក៏បានបង្ហោះនូវពាក្យស្លោកមួយឃ្លាដែរថា «អតីតកាលហួសហើយ ត្រូវធ្វើបច្ចុប្បន្នឲ្យល្អ»។

តាមរយៈប្រយោគមួយឃ្លា របស់កញ្ញា ឃឹម ចរិយា ខាងលើ ភ្លាមៗនោះ ត្រូវបានមហាជនជាច្រើន បានបង្ហាញការគាំទ្រ គំនិតដ៏មានអត្ថប្រយោជន៍ ដែលធ្វើឲ្យមនុស្សដទៃទៀត អាចយកទៅពិចារណា អនុវត្តន៍តាមគន្លឹះមួយនេះ៕

កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា បានបញ្ចេញប្រយោគមួយឃ្លាភ្ជាប់ជាមួយពាក្យស្លោក ក្នុងបំណងដាស់ស្មារតីខ្លួនឯងផង និងមហាជនផង ក្រោយពេលបានអានហើយ ពិតជាមានអត្ថន័យជ្រៅជ្រះ មិនធម្មតាឡើយ
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា
កញ្ញា ឃឹម ចរិយា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម