គ្រាន់តែទិញលំនៅឋានពលរដ្ឋនៅអគារប៊ូឌីញ.ស អស់ជិត...
រាជធានីភ្នំពេញ ៖ ដើម្បីអាចឈានទៅវាយអគារប៊ូឌីញសចោល ក្រុមហ៊ុន Arakawa Co, Ltd បានចំណាយប្រាក់រហូតដល់ជិត២៤លានដុល្លារជាសំណងផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងអគារដែលបានសាងសង់នៅដើមទសវត្សរ៍៦០មួយនេះ ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ សីហា ថា ប្រសិនជាគិតពីទំហំដី និងតម្លៃនៃការចំណាយលើការទិញលំនៅឋានប្រជាពលរដ្ឋក្នុងអគារប៊ូឌីញស គឺតម្លៃដីនៅទីនោះមានតម្លៃរហូតដល់៣.៦០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ដែលគ្មានវិនិយោគិនណាហ៊ានវិនិយោគឡើយ ។ លោកបន្តថា ប្រធានក្រុមហ៊ុន Arakawa មិនគិតពីប្រាក់ចំណេញទេ គាត់គោរពស្រឡាញ់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ទើបសម្រេចចិត្តវិនិយោគ និងផ្តល់សំណងក្នុងតម្លៃដ៏ខ្ពស់នេះ ។
លោកបន្តថា ៖« គាត់ចង់ទុកកេរ្តិ៍ឈ្មោះនៅកម្ពុជា ព្រោះគាត់ខ្លាចអគារនេះបាក់នាំឲ្យប្រជាជនរស់នៅអគារនេះស្លាប់ គឺគាត់អាណិតប្រជាជនខ្មែរ» ។
លោក សេង ឡូត បន្ថែមថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងសិក្សាឡើងវិញពីគម្រោងសាងសង់អគារថ្មីថា ត្រូវមានសេវាកម្មអ្វីខ្លះ ដើម្បីអាចទាញយកប្រាក់ត្រឡប់មកវិញ។ ដីជាក់ស្តែងនៃអគារប៊ូឌីញសនេះ មានទំហំត្រឹមតែ៦.៥៣២ម៉ែត្រការ៉េប៉ុណ្ណោះ ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីញ ហើយអាចលក់ផ្ទះក្នុងតម្លៃបែបនេះ គឺជាសំណាងហើយ ព្រោះបើគុណនឹងតម្លៃដី និងទំហំសំណងដីនៅទីតាំងនេះមានតម្លៃខ្ពស់ណាស់ បើវិនិយោគិនចិនគេមិនទិញទេ ព្រោះវាមានរឿងច្រើន ។ លោកបន្តថា ដីនៅតំបន់នេះអាចពិបាកក្នុងការសាងសង់អគារកម្ពស់ខ្ពស់ ព្រោះវាស្ថិតនៅជាប់ស្ថានទូតរុស្ស៊ី ដែលអាចត្រូវក្រសួងការបរទេសហាមឃាត់ ទោះជាក្រសួងដែនដីអនុញ្ញាតឲ្យសាងសង់ខ្ពស់ក្តី ។
លោកបន្តថា ៖« ដំណោះស្រាយលើអគារនេះ ជាស្នាដៃល្អមួយរបស់ទេសរដ្ឋមន្ត្រីក្រសួងដែនដីហើយ និងជាសំណាងដ៏ធំរបស់ប្រជាជនរស់នៅអគារនេះ » ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា ការទិញលំនៅឋានរបស់ប្រជាពលរដ្ឋនៅអគារបូឌីញស ពីក្រុមហ៊ុន Arakawa Co, Ltd ក្នុងតម្លៃ៣.៦០០ដុល្លារក្នុង១ម៉ែត្រការ៉េ និងគ្មានបញ្ហាអ្វីដល់ប្រជាពលរដ្ឋ គឺជាការសមរម្យ និងជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះល្បី និងទទួលបានការគាំទ្រ ។ លោកគិតថា ពេលគម្រោងរបស់ជប៉ុននេះសាងសង់លក់ ពួកគេនឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ។
លោកឧកញ៉ាបន្តថា ៖« យើងគួរធ្វើអ្វីល្អ និងទទួលខុសត្រូវសម្រាប់សង្គមនេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខ និងសណ្តាប់ធ្នាប់ ហើយការអភិវឌ្ឍរបស់ក្រុមហ៊ុន Arakawa ជាគំរូមួយ ដែលគួរយកទៅរៀបចំនៅកន្លែងដទៃទៀត » ។
អគារប៊ូឌីញស បានសាងសង់កាលពីឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលបង្ហាញពីការរីកចម្រើននៃស្ថាបត្យកម្មសម្រស់ និងជាកន្លែងមន្ត្រីជាន់ខ្ពស់ស្នាក់នៅនាសម័យនោះ ហើយនៅឆ្នាំ១៩៧៩ ក៏ជាកន្លែងស្នាក់នៅរបស់មន្ត្រីរាជការផងដែរ ។ អគារនេះលែងបានឃើញ និងបាត់ពី google map ក្រោយថ្ងៃទី១៧ កក្កដា ២០១៧ ដែលជំនាន់នេះ និងជំនាន់ក្រោយលែងបានឃើញទៀតហើយ គឺត្រូវបានជំនួសដោយសំណង់ថ្មី ។ នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៕


មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!