យុវតី​រង​គ្រោះ ​រៀបរាប់​ហេតុការណ៍​ ជនសង្ស័យ​ជិះ​ម៉ូតូ​ស្ទាក់ចាប់​អូស​ចូល​ព្រៃ

 
 

ខេត្តរតនគិរី ៖ ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ ដែល​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ស្ទាក់ផ្លូវ​បំណង​ចាប់រំលោភ​តែ​មិន​បាន​សម្រេច​ ត្រង់​ចំណុច​ព្រៃ​កប់ខ្មោច ក្នុងភូមិ​៣​នោះ អា​ឡូ​វ​នេះ​នាង​បាន​ធូរស្រាល និង​រៀបរាប់​ពី​ហេតុការណ៍​នោះ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រៀល ស្ថិត​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។

បើ​តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ចេញពី​សាលា​ឯកជន​កុ​ល​ម្ព័​ន្ធ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​ម្នាក់​មិន​ស្គាល់​មុខ​ឈប់​ម៉ូតូ​កណ្តាលផ្លូវ (​ម៉ូតូ​រៀង​កញ្ចាស់​មិន​ស្គាល់​ម៉ាក​) ហើយ​ប្រុស​នោះ​អាយុ​២៥-៣០​ឆ្នាំ បាន​ហៅ​ឱ្យ​នាង​យប់ នាង​ក៏​បន្ថយល្បឿន ។ រីឯ​ជន​នោះ​ក៏​ហក់​ចាប់ដៃ​ម៉ូតូ​ធ្វើ​ឱ្យ​នាង​ដួល រួច​ចាប់​សក់​នាង​អូស​ចូល​ព្រៃ ទោះបី​នាង​អង្វរ​ថា «​ពូ​ចង់​យក​អី​ក៏​យក​ទៅ​កុំ​ធ្វើបាប​ខ្ញុំ​» តែ​ទោះ​នាង​ខំ​អង្វរ​យ៉ាងណា​ក៏​ជន​នោះ​មិន​ស្តាប់ និង​ចាប់​វ៉ៃ​នាង​ចំ​មុខ ។ ពេល​នោះ​នាង​យក​ជើង​ធាក់​ផង ខ្ញាំ​ផង​ធ្វើ​ឲ្យ​ជន​នោះ​ខឹង​វ៉ៃ​នាង​រហូត​របួស​ពេញ​ៗ​មុខ រួច​នាង​ធ្វើ​ជា​សន្លប់ ហើយ​ជន​នោះ​អូស​ម៉ូតូ​នាង និង​ម៉ូតូ​របស់​គេ​ដាក់​ក្បែរ​ព្រៃ​បំណង​កុំឱ្យ​គេ​ឃើញ​ងាយស្រួល​ធ្វើ​សកម្មភាព តែ​ចៃដន្យ​មាន​ភ្លើង​ម៉ូតូ​អ្នក​ភូមិ​ជិះ​កាត់ ជន​នោះ​អូស​ម៉ូតូ​ចូល​ព្រៃ​ជិះ​គេចខ្លួន​បាត់ រួច​នាង​ក៏​រត់​សំដៅ​ទៅ​ផ្ទះ​ឱ្យ​បងប្អូន​ជួយ ។ ពេល​ជន​នោះ​កំពុង​ធ្វើ​សកម្មភាព​បាន​សួរ​នាង​ថា «​ឯង​កូន​ពី​ណា​» នាង​ឆ្លើយ​ថា «​ឪពុក​ខ្ញុំ​ឈ្មោះ ពូ​ណា​ង​» រួច​ហើយ​នាង​ក៏​បាត់​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៤​ជី ហើយ​ជនល្មើស​ធ្វើ​មក​លើ​រូប​នាង​ឃោរឃៅ​ខ្លាំង​ណាស់ សំណាង​ហើយ​បាន​អ្នក​ភូមិ កុំ​អី​នាង​ស្លាប់​បាត់​ទៅ​ហើយ​។

គួរ​រំលឹកថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ៉​ន ផា​រី អាយុ​15​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​10 រស់នៅ​ភូមិ​ចា​អ៊ុ​ង ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ចំណែក​ម៉ូតូ​ម៉ាក Z00MERX ជិះ​ចេញពី​សាលា​ឯកជន​កុ​ល​ម្ព័​ន្ធ​ពេល​យប់ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​នោះ​បំណង​រំលោភ​តែ​ម្តង រីឯ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ។ ហើយ​តាម​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ជា​ចំណុច​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ ទើប​ជនសង្ស័យ​មានឱកាស​ប៉ង​ចាប់រំលោភ​នាង តែ​មិន​បាន​សម្រេច ។

តាម​ប្រភព​មន្ទីរពេទ្យ​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​ដោយ​វាយ​នឹង​ដៃ ពេល​នេះ​មន្ត្រី​ពេទ្យ​កំពុង​យកចិត្តទុកដាក់​ព្យាបាល​នារី​រង​គ្រោះ​បាន​ធូរស្រាល​ខ្លះ​ហើយ​។ បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​នាំ​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ៉​ន ផា​រី អាយុ​15​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​10 រស់នៅ​ភូមិ​ចា​អ៊ុ​ង ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ
ម៉ូតូ​ម៉ាក Z00MERX របស់ប្អូនស្រី
យុវតី​ រង​គ្រោះ​រៀបរាប់​ហេតុការណ៍​ ជនសង្ស័យ​ជិះ​ម៉ូតូ​ស្ទាក់ចាប់​អូស​ចូល​ព្រៃ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម