រថយន្ត HYUNDAI អត់ស្លាកលេខ ដឹកពោត ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ស្នាមភ្លោះ ខ្ជះចេញសុទ្ធតែឈើ នៅស្រុកវាលវែង

(ពោធិ៍សាត់)៖ រថយន្តHYUNDAI គ្នានស្លាកលេខមួយគ្រឿង ដឹកពោតចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ស្នាមភ្លោះចេញសុទ្ធតែឈើ សំណាងល្អមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នករួមដំណើររងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ និង១០នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ ត្រង់ចំណុចចំណោតចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងសមត្ថកិច្ចស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តHYUNDAI មួយគ្រឿង គ្មានស្លាកលេខ ដឹកពោតបង្កប់ឈើពេញទម្ងន់ ប្រហែលដាច់ហ្វ្រាំង ពេលចុះចំណោតចិនយំ បណ្តាលឲ្យក្រឡាប់ធ្លាប់ស្នាមភ្លោះ រងរបួសធ្នន់អ្នករួមដំណើរម្នាក់ឈ្មោះ មាន ហេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយឡែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច បាននឹងកំពុងស្ទូចយករថយន្ត និងវត្ថុតាង ដើម្បីរក្សាទុកចាត់ការបន្តតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកពោធិ៍សាត់។

ប្រភពដោយឡែកបានបន្ថែមថា រថយន្តដឹកពោតបង្កប់ឈើខាងលើនេះ មិនដឹងជាកម្មសិទ្ធិរបស់អ្នកណានោះទេ គឺគ្រាន់តែដឹងថា នៅពេលរថយន្តក្រឡាប់ភ្លាម មានការអន្តរាគមន៍ ខលពពាក់ពពូនឆ្វេងស្តាំង ដើម្បីបិទសំណុំរឿងនេះ។ បើទោះបីជាយ៉ាងណាក្តី ភស្តុតាងគឺនៅឃើញនឹងមុខជាក់ស្តែង ថារថយន្តគ្មានស្លាកលេខ អាចដឹកពោត ដោយបង្កប់ឈើបាន ដែលឈើទាំងនោះសុទ្ធសឹងជាឈើដែលត្រូវប៉ាន់ ហើយចាំមើលថាសមត្ថកិច្ចជំនាញវ៉ាស់បានប៉ុន្មានដែរ៕

រថយន្តHYUNDAI គ្នានស្លាកលេខមួយគ្រឿង ដឹកពោតចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ស្នាមភ្លោះចេញសុទ្ធតែឈើ សំណាងល្អមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នករួមដំណើររងរបួសធ្ងន់

មតិ​យោបល់
 
មើលព័ត៌មានផ្សេងៗទៀត

ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

(មើលទាំងអស់)
 
សេវាកម្មពេញនិយម

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 
បណ្តាញទំនាក់ទំនងសង្គម