សាហាវបាត់ Ann Thongprasom ជិះឡាន តម្លៃថ្លៃដល់ម្លឹងផង!
ថៃ៖ តួឯកស្រីជើងចាស់ ធ្លាប់មានបទពិសោធន៍ នៅក្នុងការសម្តែងខ្សែភាពយន្តរាប់ឆ្នាំមកហើយ តារាសម្តែង Ann Thongprasom បច្ចុប្បន្នក៏បានក្លាយខ្លួនទៅជាអ្នកដឹកនាំម្នាក់ផងដែរ ដោយមានគាំទ្រយ៉ាងខ្លាំង និងមានការសរសើរថា តារាស្រីរូបនេះពិតជាមានស្នាដៃល្អណាស់ នៅក្នុងការដឹកនាំរឿង។
ជាការពិតណាស់គេឃើញនាង Ann Thongprasom តែងតែមានវត្តមានដឹកនាំ ស្ទើរតែគ្រប់ភាពយន្តល្បីៗនានា នៅក្នុងស្រុក ហើយគេក៏តែងតែឧស្សាហ៍ឃើញនាង និងតារាសម្តែងស្រីល្បីៗដូចជានាង Yaya Urassaya នាង Kimberley លោក Mark Prin ជាដើម គឺមានភាពស្និទ្ធស្នាលជាមួយគ្នា យ៉ាងខ្លាំងប្រៀបដូចជាបងប្អូនដូច្នោះដែរ។
ក្នុងនាម ជាអ្នកដឹកនាំរឿង ដែលទទួលបានការស្រលាញ់រាប់អានមួយរូប តារាសម្តែង Ann Thongprasom ក៏ជាអ្នកមាន មួយរូបផងដែរ ដែលមានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ ហើយបើនិយាយពីរឿងរថយន្ត របស់អ្នកដឹកនាំរឿងរូបនេះ ក៏ជិះរថយន្តទំនើបៗ និងមានតម្លៃថ្លៃៗទៀតផង។
ជាក់ស្តែងថ្មីៗនេះ នៅលើអ៊ីនស្តារក្រាមរបស់នាង ក៏បានបង្ហាញឡានថ្មីមួយគ្រឿងម៉ាក Jaguar XJ ដែលតាមប្រភពព័ត៌មានថៃ Sanook បានឲ្យដឹងថា ឡានមួយនេះ មានតម្លៃជិត៧លានបាតឯណោះ។
ចំពោះតម្លៃឡានរបស់នាងមួយនេះ បានធ្វើឱ្យអ្នកគាំទ្រ បើកភ្នែកធំៗតែម្តង ដែលមិននឹកស្មានថា នាងហ៊ានទិញឡាន មានតម្លៃថ្លៃបែបនេះសោះ៕
ទស្សនារូបភាពខាងក្រោម៖







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!