គេកំពុងរញ្ជួយរឿងចាប់ក្មេង... ឯងណេះចាប់មែនទែនហើយនិយាយថា «ចាប់លេង...»
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់រយនាក់ បានធ្វើការព័ទ្ធចាប់បាននិងវាយប្រហារទៅលើបុរសម្នាក់ស្ទើរស្លាប់ ដោយចោទប្រកាន់ថាជាក្រុមអ្នកដើរចាប់ក្មេងវះយកគ្រឿងក្នុង ក្រោយពីបុរសម្នាក់នេះបានចាប់ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ដាក់ចូលក្នុងឃ្លុបរថយន្តរបស់ខ្លួន ហើយត្រូវគ្រូបង្រៀនម្នាក់ឃើញទាន់និងចូលទៅសួរនាំ ទើបបុរសម្នាក់នោះដាក់ក្មេងចុះវិញហើយនិយាយថា ចាប់លេង។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី០៣ សីហា ស្ថិតនៅខាងមុខសាលាបឋមសិក្សាបន្លេចប្រាសាទ ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃើញប្រជាពលរដ្ឋរាប់រយនាក់ មានទាំងព្រនុងនិងដុំថ្មគ្រប់ដៃ បំណងវាយបុរសជាជនសង្ស័យនេះស្លាប់នៅនឹងកន្លែងតែម្តង ។ ប៉ុន្តែសំណាងល្អ ត្រូវបានកំលាំងនគរបាល និងអាវុធហត្ថស្រុកចូលទៅអន្តរាគមទាន់ពេល និងបានរំដោះយកជនសង្ស័យទៅលាក់ក្នុងផ្ទះមេភូមិជាង២ម៉ោង ទើបអាចនាំយកចេញមកក្រៅបាន។
បើតាមសមត្ថកិច្ចថា ជនសង្ស័យខាងលើឈ្មោះហ៊ន ម៉ាក់ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិដូង ឃុំបាបោង ស្រុកពាមរក៌ ខេត្តព្រៃវែង និងមានមុខរបរ ជាអ្នកដើរលក់ទឹកត្រី ដោយប្រើប្រាស់រថយន្តកូរ៉េ១គ្រឿងពណ៌.ស ពាក់ស្លាកលេខ តាកែវ២A-2809 ជាមធ្យោបាយ។ រីឯកុមារារងគ្រោះឈ្មោះសាម ជូលាន អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
បើតាមការឱ្យដឹងពីលោកឈិត លី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាបន្លេចប្រាសាទ និងជាសាក្សី ដែលបានឃើញហេតុ
ការណ៍នោះផ្ទាល់បាននិយាយថា នៅពេលកើតហេតុនោះ ជាពេលដែលសិស្សត្រូវចេញលេង ហើយកុមាររងគ្រោះ និងមិត្តភក្តិ៤ទៅ៥នាក់ទៀតបាននាំគ្នា រត់លេងនៅខាងមុខសាលាជាប់នឹងចិញ្ចើមថ្នល់ ។ ពេលនោះគាត់ឃើញបុរសឈ្មោះហ៊ន ម៉ាក់ បានចាប់កុមារា សាម ជូលាន ដាក់ចូលទៅក្នុងឃ្លុបឡានរបស់គេ ហើយបិទទ្វារជិត ។ ភ្លាមនោះ លោកក៏ចូលទៅសួរ ហើយបុរសខាងលើក៏ឆ្លើយថា គ្រាន់តែចាប់លេងប៉ុណ្ណោះ រួចក៏បើកទ្វារយកក្មេងដាក់ចុះវិញ ចំណែករូបលោក ( គ្រូបង្រៀន ) ក៏និយាយប្រាប់ថា កុំលេងនេះ មិនល្អទេ ព្រោះស្រុកឥឡូវគេកំពុងភ័យខ្លាចខ្លាំងណាស់ រឿងចាប់ក្មេងនេះ។
លោកគ្រូបញ្ជាក់ថា ពេលដាក់ក្មេងប្រុសរងគ្រោះចុះវិញហើយ បុរសឈ្មោះហ៊ន ម៉ាក់ នោះ ក៏បើករថយន្តចេញទៅដើរលក់ទឹកត្រីបាត់ទៅ ។ ឯរូបគាត់ក៏ចូលទៅបង្រៀនក្នុងសាលាវិញដែរ ស្រាប់តែជាង១ម៉ោងក្រោយមក ក៏ឃើញប្រជាពលរដ្ឋរាប់រយនាក់ផ្អើលទៅពទ្ធ័ឡានដឹកទឹកត្រីនោះ និងនាំគ្នាព្រួតវាយឈ្មោះហ៊ន ម៉ាក់ ស្ទើស្លាប់ស្ទើរស់ប៉ុន្តែសំណាងល្អភ្លាមៗនោះ សមត្ថកិច្ចក៏បានទៅដល់ និងបានរំដោះយកជនសង្ស័យទៅទុកក្នុងផ្ទះមេភូមិ គេចពីការចោមរោមវាយរបស់ប្រជាពលរដ្ឋ ហើយជាង២ម៉ោងក្រោយមក ក៏រំដោះយកជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកបាត់ទៅ។




ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!