សន្យា​ថា «​មិន​អី​ទេ​អូន បង​ទទួលខុសត្រូវ​» តែ​រត់​បាត់

 
 

រាជធានី​ភ្នំពេញ ៖ កម្មការិនី​កាត់ដេរ​ម្នាក់​ចាញ់បោក​ប្រុស​ព្រាន​លួងលោម​នាំ​ចូល​ផ្ទះសំណាក់​មួយ​យប់ រួម​ចាប់បង្ខំ​រួមមេត្រី​៣​ដង​បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ចាញ់ល្បិច​ប្រុស​ស្នេហ៍​អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ម្តាយមីង ចំណែក​ប្រុស​ស្នេហ៍​គ្រាន់តែ​ស្គាល់ឈ្មោះ វី អាយុ​ជាង​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CS-6414​។

តាម​សម្តី​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា រូប​នាង​ទើប​ចូល​ធ្វើការ​រោងចក្រ​ជិត​មួយ​ខែ ហើយ​ស្គាល់គ្នា​ជាមួយ​ជនសង្ស័យ​ខាងលើ​រាប់អាន​ជិតដិត ទើបតែ​៥​ទៅ​៦​ថ្ងៃ​ចុង​ក្រោយ​នេះ​ហើយ​ជនសង្ស័យ​សារភាព​សុំ​ស្រឡាញ់​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ បន្ទាប់​មក​ណាត់​រូប​នាង​ទៅ​ដើរ​លេង​ថ្ងៃ​ដដែល ដោយ​ទៅ​ជាមួយ​មិត្តភក្តិ​ផ្សេង​ទៀត​សរុបគ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ទៅ​ហូប​អី​នៅ​មុខ​សណ្ឋាគារ​ណា​ហ្គា​វើ​រ រហូត​ដល់​វេលា​ម៉ោង​៩​យប់ ទើប​នាំ​គ្នា​វិល​ត្រឡប់​មក​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។ ដោយឡែក​តែ​រូប​នាង​ជនសង្ស័យ​មិន​បាន​ឌុ​ប​ទៅ​ផ្ទះ​ជួល​ទេ បែរជា​ឌុ​ប​ទៅ​ផ្ទះសំណាក់​នៅ​មុខ​ផ្សារ​ត្រពាំង​ថ្លឹង ហើយ​និយាយ​លួងលោម​ឲ្យ​នាង​ចូល​បន្ទប់​ផ្ទះសំណាក់ ទោះ​នាង​បដិសេធ​នៅ​តែ​យុវជន​រូប​នេះ​បង្ខំ​ឲ្យ​ចូល​ដោយ​សន្យា​ថា «​មិន​អី​ទេ​អូន បង​ទទួលខុសត្រូវ​» គួប​ផ្សំ​នឹង​យប់​ជ្រៅ​ផង​នោះ​ក៏​ជឿ​ទុកចិត្ត ហើយ​ប៉ង​ថា​៥​មិន​បាន​សម្រេច​ត្រឹម​៣​ដង យុវជន​នោះ​ក៏​ជូន​ទៅ​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ហើយ​សុខចិត្ត​ស​ង្ងំ​ក្នុង​រោងចក្រ​រហូត​ដល់​ល្ងាច រួច​ឌុ​ប​ជូន​ទៅ​ផ្ទះ​ជួល​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី​ក្នុង​បំណង​ចង់​ម្តងទៀត តែ​ត្រូវ​សាច់ញាតិ​ខាង​ស្រី​រក​ឃើញ ហើយ​ជន​រូប​នោះ​ដឹងខ្លួន​មុន​ក៏​រត់គេច​ខ្លួន​បាត់​។

តាម​សម្តី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​វិញ​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្មេង​ស្រី​រង​គ្រោះ​បាត់​មួយ​យប់​មួយ​ថ្ងៃ ឪពុក​ម្តាយ​ភិតភ័យរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ហើយ​បន្ត​តាម​ស្វែងរក ទីបំផុត​ក្មេង​ស្រី​រង​គ្រោះ​ដើរ​ជាប់អន្ទាក់​ប្រុស​ព្រាន ពេល​ដឹង​កន្លែង​លាក់ខ្លួន​ទៅ​តាម​រក​ឃើញ​ខាង​ប្រុស​រត់គេច​បាត់ បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង ដូច្នេះ​មាន​តែ​អូស​យក​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

ម្មការិនី​កាត់ដេរ​ម្នាក់​ចាញ់បោក​ប្រុស​ព្រាន​លួងលោម​នាំ​ចូល​ផ្ទះសំណាក់​មួយ​យប់ រួម​ចាប់បង្ខំ​រួមមេត្រី​៣​ដង​បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ
ម្មការិនី​កាត់ដេរ​ម្នាក់​ចាញ់បោក​ប្រុស​ព្រាន​លួងលោម​នាំ​ចូល​ផ្ទះសំណាក់​មួយ​យប់ រួម​ចាប់បង្ខំ​រួមមេត្រី​៣​ដង​បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម