រូបថតមួយសន្លឹក របស់ Yaya ពេលទៅលេងម៉ាឌីវ ឡើងញាក់សាច់!

 
 

កោះម៉ាឌីវ៖ តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃ Yaya Urassaya បច្ចុប្បន្ននេះចំពោះការងារសិល្បៈ គេសង្កេតឃើញថា នាងពិតជាមានការមមាញឹកខ្លាំងមែនទែន ដោយមានតាំងពីការថតរឿងភាគ ២ក្នុងពេលតែមួយ ថតម៉ូត ក៏ដូចជាចេញតាមកម្មវិធីនានា គឺអាចនិយាយបានថា Yaya ក្តោបបានទាំងអស់ ស្ទើរតែរកពេលសម្រាកសម្រាប់ខ្លួនឯងមិនបាន។

Yaya Urassaya
តារាសម្តែងស្រីថៃ Yaya Urassaya

រហូតមកដល់ថ្មីៗនេះ ការងារសិល្បៈរបស់Yaya ហាក់បីដូចជាស្បើយជាងមុន ដែលអាចឲ្យតារាស្រីរូបនេះ មានពេលសម្រាកលំហែកាយខ្លះ។ ជាការពិតណាស់ ដោយកាលពីម្សិលមិញនេះ តារាស្រី Yaya ក៏បាននាំក្រុមគ្រួសារដ៏កក់ក្តៅរបស់នាង ទៅលំហែកាយជាលក្ខណៈផ្ទាល់ខ្លួន នៅឯកោះម៉ាឌីវ។

យ៉ាងណាមិញ ក្រោយពីទៅដល់កោះម៉ាឌីវភ្លាម តារាស្រីរូបនេះមិនបង្អង់យូរ ក៏បានបង្ហោះចែកចាយរូបភាពស្រស់ស្អាតជាច្រើនសន្លឹក ទៅកាន់អ្នកគាំទ្រតែម្តង ដោយក្នុងនោះ អ្នកគាំទ្រក៏មានការចាប់អារម្មណ៍ខ្លាំងជាពិសេស ទៅលើរូបថតមួយសន្លឹករបស់ Yaya

ដោយរូបនោះ Yaya បានស្លៀកឈុតរលុងៗ ក្នុងដៃកាន់ការ៉េមUnicon៤ដើម បញ្ចេញ អាវកាក់ក្នុង ដែលជាពិសេសនោះ គឺបញ្ចេញក្បាលពោះរាបស្មើ យ៉ាងស៊ិចស៊ី និងជារូបដែលអ្នកគាំទ្រកម្រនឹងបានឃើញតែម្តង៕

តោះមកទស្សនារូបភាពស្អាតៗនៅកោះម៉ាដីវ របស់Yayaទាំងអស់គ្នា៖ 

រូបថតមួយសន្លឹក​របស់ Yaya Urassaya ដែលស៊ីអារម្មណ៍ជាងគេ លំហែកាយនៅកោះម៉ាឌីវ
Yaya Urassaya លំហែកាយនៅកោះម៉ាឌីវ
Yaya Urassaya លំហែកាយនៅកោះម៉ាឌីវ
Yaya Urassaya លំហែកាយ នៅកោះម៉ាឌីវ
Yaya Urassaya លំហែកាយ នៅកោះម៉ាឌីវ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម