បវរកញ្ញាពិភពលោកឆ្នាំ២០១៦ មកហ្សបភីងនៅហាង POSH ដែលលក់ផលិតផលមកពីសិង្ហបុរី
ភ្នំពេញ៖បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រ កញ្ញា អេនជីឡា បូនីឡា(Angela Bonilla) បានអញ្ជើញមកទស្សនកិច្ចនិងធ្វើសកម្មភាពមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១១ដល់២៤ខែកក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណងស្វែងយល់អំពីវប្បធម៌ និងសង្គមកម្ពុជា។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅកម្ពុជា បវរកញ្ញាពិភពលោករូបនេះ បានអញ្ជើញមកហ្សបភីងនៅហាង POSH ដែលមានទីតាំងស្ថិតនៅជិតផ្សារទំនើបសូរិយា តាម បណ្តោយ ផ្លូវ១៥៤ (ជាប់ក្រុមហុន Metfone) កាលពីរសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៧។
POSH ជាហាងលក់សម្លៀកបំពាក់ កាបូប & ស្បែកជើង នារីដ៏ល្បីតាំងពីឆ្នាំ ២០០៨ ដែលបាននាំសម្លៀកបំពាក់ប្រេនម៉ាក អាយអូរ៉ា (IORA) រ៉ូបដ៏ស្រស់ស្អាត ម៉ាក MOONRIVER និងស្បែកជើង ម៉ាកហ៊ីតវ៉េវ ( HEATWAVE )។

ក្នុងកំឡុងពេលនោះ ហាងPOSH ដែលទិញប្រែននែមពីសិង្ហបុរីបានរៀបចំពិធីទទួលស្វា គមន៍យ៉ាងកក់ក្តៅនិងយ៉ាងរាក់ទាក់ជូនបវរកញ្ញា អេនជីឡា បូនីឡានិងទទួលស្វាគមន៏អតិថិជនផង ដែរ។
ភ្ញៀវកិត្តិយសទាំងអស់អាចមានឱកាសថតរូបអនុស្សាវរីយ៍ជាមួយបវរកញ្ញាពិភពលោកព្រម ទាំងមានបំរើ អាហារសំរន់ និង ភេសជ្ជៈផងដែរ។

ក្នុងឱកាសនេះដែរ តារាភាពយន្តជើងចាស់ លោកស្រី ឌី សាវ៉េត ក៏បានចូលរួមក្នុងពិធីស្វាគមបវរកញ្ញា អេនជីឡា បូនីឡាផងដែរ។

លោកស្រី សេង ពុទ្ធារី សហស្ថាបនិករបស់ POSH បានមានប្រសាសន៍ ថា« នេះ ជាកិត្តិយសនិងមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហាង HEATWAVE ដែលបានទទួលស្វាគមវត្តមានបវរកញ្ញាពិភពលោក»៕


លោកស្រីបានបន្តថា« វត្តមានកញ្ញាអេនជីឡា បូនីឡា នឹងជួយផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកជាពិសេសអំពីវប្បធម៌និងការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងហាងលក់ផលិតផលល្បីៗ»៕


មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!