បទថ្មី «ប្រាសាទខ្មែរ» ពីសំណាក់ ពេជ្រ សោភា និង Step ស្ដាប់ហើយធ្វើឲ្យកូនខ្មែរចងចាំ និងភ្ញាក់ខ្លួន (មានវីដេអូ)
(ភ្នំពេញ)៖ បទថ្មី «ប្រាសាទខ្មែរ» ដែលជាការបកស្រាយរួមគ្នា រវាង តារាចម្រៀង ពេជ្រ សោភា និង Step គឺជាបទ Original Song បានបន្លឺឡើង យ៉ាងកក្រើក នៅលើឆាកដ៏អស្ចារ្យ ក្នុងកម្មវិធីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើង នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈដែលមានមហាជនជាច្រើន បាននាំគ្នាហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ពេញកន្លែងប្រារព្ធពិធី។ បទនេះ ហាក់បីដូចជា បានធ្វើឲ្យកូនខ្មែរត្រូវតែចងចាំ ថែរក្សា និងភ្ញាក់ខ្លួនឡើង ដើម្បីចូលរួមទាំងអស់គ្នា យល់ពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិ មិនអាច់កាត់ថ្លៃបានទាំងអស់នេះ។
បទចម្រៀងថ្មី «ប្រាសាទខ្មែរ» បានផ្ដោតអត្ថន័យសំខាន់ទៅលើប្រាង្គប្រាសាទខ្មែរថា ពិតជាល្អគន់ ស្រស់ស្អាត បង្ហាញពីស្នាដៃដ៏ល្អឯក របស់បុព្វបុរសខ្មែរ នាសម័យដើម មិនអាចកាត់ថ្លែបាន ហើយក្នុងនាមជាកូនខ្មែរទាំងអស់ មានមោទនភាពជាអនេក ដែលបានកើតមកជាកូនខ្មែរ លើទឹកដីអច្ឆរិយៈ នៃទឹកដីខ្មែរសុវណ្ណភូមិនេះ។
បទនេះផងដែរ ក៏មានបំណងចង់ឲ្យកូនខ្មែរទាំងឡាយ បានស្គាល់យល់ដឹងកាន់តែច្បាស់ អំពីសម្បតិ្តវប្បធម៌ដ៏មានតម្លៃ ជួយលើកស្ទួយ តម្កើង និងចេះថែរក្សាឲ្យបានគង់វង្ស ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយៗទៀត បានដឹងកាន់តែច្បាស់ ពីតម្លៃ សោភ័ណភាពនៃកេរ្តិ៍មរតកវប្បធម៌ នៃប្រាង្គប្រាសាទទាំងនោះ។
គួររំឭកថា តារាចម្រៀង ពេជ្រ សោភា និង Step បច្ចុប្បន្ននេះ កំពុងតែមានសន្ទុះខ្លាំង ដោយទទួលបានការគាំទ្រ ពីប្រិយមិត្ត ពិសេសនៅតាមបណ្ដាញសង្គម Facebook បន្ទាប់ពីពួកគេទាំងពីរ បានចាប់ដៃគូជាមួយគ្នា ហើយរាល់បទចម្រៀង ដែលបានបញ្ចេញកាលពីពេលថ្មីៗនេះ ក៏មានការគាំទ្រមិនធម្មតាដែរ ពិសេស គឺកាលពីអំឡុង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ប្រភព : Khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!