ហ្វេសប៊ុកក្លែងក្លាយប្រើឈ្មោះ «ឌួង ហ្សូរីដា» បោកប្រាស់លុយគេ
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតកញ្ញា ឌួង ហ្សូរីដា បានប្រកាសប្រាប់មហាជនឱ្យប្រុងប្រយ័ត្នចំពោះហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះនាង ដើម្បីបោកប្រាស់យកលុយ ទាំងជនសាមញ្ញ និងអ្នកមានមុខមាត់នៅក្នុងសង្គម ។
ឌួង ហ្សូរីដា ថារឿងនេះមិនមែនជារឿងថ្មីសម្រាប់រូបនាងឡើយ ពោលគឺវាកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែនាងតែងតែព្យាយាមបដិសេធ និងប្រកាសមហាជន និងមិត្តភក្តិប្រុងប្រយ័ត្ន ។
ជាមួយនឹងការបង្ហាញហ្វេសប៊ុកក្លែងក្លាយនោះ ឌួង ហ្សូរីដា បានចេញសេចក្តីប្រកាសជូនដំណឹងជាសាធារណៈតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមកថា «សូមជំរាបជូនដំណឹងដល់មិត្តភក្តិ បងប្អូន ក្រុមគ្រួសារ និងហ្វេនទាំងអស់ ព្រមទាំងសាធារណជនឱ្យបានជ្រាបថា មានជនខិលខូចបង្កើតអាខោន Facebookដាក់ឈ្មោះ : Zorida Doung ហើយព្យាយាមប្តូរ Profile / CoverនិងShareដូចអ្វីដែលAccខ្ញុំកំពុងមាន ។
ករណីនេះមានច្រើនដងហើយ តែខ្ញុំតែងតែធ្វើការ Report ទៅខាង Facebook ឱ្យគេ Deactivate មិនមែនជារបស់ខ្ញុំ ។ អ្វីដែលហួសចិត្តសម្រាប់Account ថ្មីដែលដាក់ឈ្មោះ រូបខ្ញុំ នោះកំពុងតែបង្កការបោកប្រាស់មនុស្សមួយចំនួនដែលស្គាល់រឺមិនស្គាល់ខ្ញុំច្បាស់តាមរយៈរូបភាពសុំខ្ចីលុយ យកមកធ្វើហាង ។ ជាក់ស្តែងខ្ចីប៉ះបងស្រីជំទាវ Nhem Morokot ដែលលោកត្រូវជាបងប្អូនដែរនោះ គាត់បានផ្ញើសារនេះឱ្យ ហើយសួរនាំ ទើបដឹងថាជាជនឆបោកបន្លំជាខ្ញុំដើរខ្ចីលុយគេ ។
ដើម្បីបញ្ជាក់ឱ្យបានច្បាស់ជូនអ្នកទាំងអស់គ្នាឱ្យបានជ្រាបថា ខ្ញុំ ឌួង ហ្សូរីដា មាន Facebook Account ជាផ្លូវការតែមួយ និង Official Page ក៏តែមួយដែរគឺ «FB Acc : Zorida Doung (មុទិតា) Official Page : Zorida Doung MC» ។
សូមបញ្ជាក់ដើម្បីងាយស្រួលចំណាំ អាខោនពិតរបស់ខ្ញុំ គឺមានFriendsប្រហែលជាង៣៧៤៣នាក់ទេ តែមានអ្នកFollowerប្រហែល :៩៩.៩៩៩នាក់ ហើយFriendsភាគច្រើនជាមនុស្សដែលស្គាល់ និងឧស្សាហ៍មានកម្មវិធីជាមួយកម្រមានFriendsជាជនជាតិ ផ្សេងៗឬមនុស្សប្រុសច្រើនដូចអាខោនFakeនេះទេ ។
នាងខ្ញុំកម្រទាក់ទង រឺបើកInboxខ្លួនឯង ដើម្បីទាក់ទងការងារណាស់ ហើយរឹតតែមិនអាចទៅខ្ចីលុយគេតាមរយៈនេះដែរ ព្រោះបើមានការងារចាំបាច់ពិតប្រាកដមែន ខ្ញុំប្រើតែ WhatsApp/ Viber / Line /Telegram ហើយសម្រាប់អ្នកទាំងអស់គ្នាដែលជិតដិត សុទ្ធតែមានលេខទូរសព្ទ័ខ្ញុំទាំងអស់ ប្រើលេខដដែលមិនប្តូរជាង១០ឆ្នាំហើយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងហ្រេ្វនទាំងអស់មេត្តាប្រុងប្រយ័ត្នករណីឆបោកនេះ» ៕








ប្រភព : កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!