ឆក់ប៉ះស្រីស្អាតជើងខែង! ជិះម៉ូតូដេញចាប់ទាល់តែបាន
ភ្នំពេញ៖ ស្រីស្អាតម្នាក់ជិះម៉ូតូតាមបណ្តាយផ្លូវ៥១ ត្រូវបានចោរស្ទើភ្លើងពីរនាក់ជិះពីក្រោយ ក៏លូកយកទូរស័ព្ទពីហោប៉ៅ ហើយព្យាយាមជិះរត់ តែត្រូវស្រីស្អាតចិត្តសឿង ជិះតាមរហូតចោរពីរនាក់នោះ ភ័យដួលម៉ូតូហើយកំលាំងសមត្ថកិច្ចនៅទីនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបាន ម្នាក់និងរត់រួចម្នាក់ នៅត្រង់ចំណុចផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២០ ខែមិថុនា នេះ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះលឹម ចាន់ធីតា ភេទស្រីអាយុ២១ឆ្នាំ ជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខភ្នំពេញ1FO- 77855 ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់នៅតាម បណ្តោយផ្លូវកើតហេតុខាងលើ។ បន្ទាប់ពីជនសង្ស័យឆក់ទូរស័ព្ទពីជនរងគ្រោះ ភ្លាមៗនោះ ត្រូវបានជនរងគ្រោះជិះដេញរហូត ដល់បណ្តោយផ្លូវ២០០ជិតវិមានឯករាជ្យ ទើបជនសង្ស័យ ដួលម៉ូតូនិងចាប់ បានម្នាក់ឈ្មោះ ពេជ្រ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះអាយួន អ្នកបើកម៉ូតូរត់បាត់។
នារីរងគ្រោះបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀត ដែលបានរត់បាត់នោះ ជិះម៉ូតូម៉ាកនិច ពាក់ស្លាកលេខ កំពង់ចាម1Q 5413។ក្រោយពេលកើតជនសង្ស័យ ត្រូវបានកំម្លាំងនគរបាល ខណ្ឌដូនពេញនាំយកទៅអធិការដ្ឋាន ធ្វើការសាកសួរដើម្បីសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕



ប្រភព : ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!