មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ យកគំរូទំនិញ៧០មុខ ពីអាជីវករផ្សារកណ្តាល ទៅពិសោធន៍ភ្លាមៗរកសារធាតុគីមី (បូរ៉ាក់)
(ភ្នំពេញ)៖ បន្ទាប់ទទួលបានការណែនាំពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលបាន ដឹកនាំមន្រ្តីកាំកុងត្រូលផែស្ងួត សហការជាមួយគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ទំនិញនៅផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ទៅលើ ទំនិញចំនួន៧០គំរូ។
លោក គង់ វុទ្ធី បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿង ប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។
លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៧០គំរូ ក្នុងនោះ៦៨គំរូ គ្មានសារធាតិគីមីហាមឃាត់នោះទេប៉ុន្តែមន្ត្រី កាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិត នៅក្នុងខ្ទឹមស នឹងខ្ទឹមក្រហមដូច្នេះសមត្ថកិច្ច សម្រេចដកហូតខ្ទឹមស១,៣គីឡូក្រាម នឹងខ្ទឹមក្រហមចំនួន ០,៨គីឡូក្រាម នឹងបានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការ ដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព អ្នកប្រើប្រាស់៕




ប្រភព : Freshnews
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!