គឹម លីហ្សា ចង់ឱ្យអតីតប្រពន្ធ អ៊ិត សេដ្ឋា វិលវិញដើម្បីកូនទាំង៣ ដែលកំព្រាឪពុកហើយ!
ភ្នំពេញ៖ ក្រោយពិធីបូជាសពលោក អ៊ិត សេដ្ឋា ដែលជាពិធីករដ៏ល្បីឈ្មោះទទួលបាននូវការស្រលាញ់រាប់អានជាច្រើនពីមហាជនរួចមក អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា បានបង្ហាញអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំង ដល់កូនប្រុសស្រីទាំងបីនាក់របស់លោក។
កាលពីយប់មិញនេះ អ្នកនាង គឹម លីហ្សា បានរៀបរាប់អំពីអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងក្តុកក្តួល ដោយបានសុំឱ្យម្តាយរបស់កូនទាំងបី ដែលជាអតីតភរិយារបស់លោក អ៊ិត សេដ្ឋា ឱ្យឆាប់វិលត្រឡប់មករកកូនៗវិញ ព្រោះពេលនេះឪពុកដែលធ្លាប់រ៉ាប់រងបន្ទុកគ្រួសារ និងធ្លាប់ផ្តល់សេចក្តីស្រលាញ់ដល់កូនកន្លងមក បានស្លាប់បាត់បង់ជីវិតទៅហើយ។
អ្នកនាង គឹម លីហ្សា បានរៀបរាប់ទាំងស្រុងនៅលើហ្វេសប៊ុករបស់នាងថា៖
«អនិច្ចាណាស់ក្មួយអើយ ខ្ញុំមិនដឹងថាតើរឿគ្រួសារគាត់កន្លងមកយ៉ាងណាទេ តែពេលនេះពូសេដ្ធា គាត់បានលាចាកលោកហើយ ចឹងខ្ញុំគ្រាន់តែចង់សុំអោយអតីតប្រពន្ធពូ ដែលជាម្តាយរបស់ក្មួយទាំងបី ត្រឡប់មករកក្មួយៗផង។
ពេលនេះពួកគេទាំងបី ពិតជាត្រូវការភាពកក់ក្តៅពីម្តាយខ្លាំងណាស់ បើសិនជានៅមានភាពជាម្តាយគួរតែវិលមករកកូនផង ព្រោះពួកគេក៏មានឈាមរបស់ខ្លួនពាក់កណ្តាលដែរ។ ខ្ញុំមិនមែនជាម្តាយផងខ្ញុំឃើញទឹកភ្នែក ភាពរងាររបស់ក្មួយទាំងបី ខ្ញុំពិតជាទប់ទឹកភ្នែកមិនបានផង។ ចុះអ្នកជាម្តាយវិញមានអារម្មណ៍បែបណាដែរ? ចឹងសូមមកផ្តល់ភាពកក់ក្តៅអោយពួកគេវិញផង កុំទុកគ្នាអោយក្លាយជាក្មេងកំព្រាបែបនេះ»។
ពិតជាអាណិតណាស់ កូនប្រុសស្រីលោក អ៊ិត សេដ្ឋា ត្រូវមកកំព្រាឪពុកទាំងនៅក្មេងខ្ចី ហើយមិនទាន់ទាំងរៀនចប់ថ្នាក់វិទ្យាល័យផង៕
ទស្សនារូបភាពខាងក្រោម៖







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!