ទោះសាច់រឿងល្អប៉ុណ្ណា អ្នកដឹកនាំពូកែយ៉ាងណា បើចង់បានYaya ធ្វើតួឯក ទាល់តែ......! (មានវីដេអូ)
ថៃ៖ តារាសម្តែងស្រីកំពុងល្បី ប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya បច្ចុប្បន្ននេះ ចំពោះការងារសិល្បៈគឺនាងកំពុងតែមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាក មិនថាតែការថតស្ពតពាណិជ្ជកម្ម ចេញកម្មវិធីផ្សេងៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនាងកំពុងតែជាប់រវល់ខ្លាំង ជាមួយនឹងការថតខ្សែភាពយន្តចំនួនពីរ ក្នុងពេលតែមួយជាមួយនឹងកម្លោះសង្ហាលោក Nadech Kugimina ថែមទៀតផង។
ដោយមានដូចជារឿង« Leh lah Salub Rang» ដែលនឹងត្រៀមចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះ និងរឿង«Likit Ruk The Crown Princess» សម្រាប់ចាក់បញ្ចាំងនាដើមឆ្នាំ២០១៨ ខាងមុខនេះផងដែរ។


លើសពីនេះទៅទៀតនោះ ដោយសារបច្ចុប្បន្ននេះកញ្ញា Yaya កំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជន ព្រមទាំងនាងមានទេពកោសល្យខ្ពស់ក្នុងការសម្តែងថែមទៀតនោះ ថ្មីៗនេះ នាងក៏ត្រូវបានលោក Pongpat Wachira bunjong ចង់ហៅនាងមកថតរឿងថ្មី។
ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ លោក Pongpat Wachirabunjong ជាតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ពូកែម្នាក់ ដោយមហាជនរឹតតែទទួលស្គាល់នូវស្នាដៃរបស់លោក តាមរយៈខ្សែភាពយន្តល្បីរន្ទឺ ប្រចាំឆ្នាំ២០១៦ គឺរឿង «ព្រះម៉ែស្តេចនាគ»។


ដោយក្នុងនោះអ្នកដឹកនាំរូបនេះ ពិតជាចង់បានកញ្ញា Yaya មកសម្តែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តថ្មីរបស់លោក ប៉ុន្តែដោយសារតែនាងកំពុងតែរវល់ខ្លាំងមិនទាន់អាចសម្រេចចិត្តភ្លាមៗ ទើបលោក Pongpat សុខចិត្តរង់ចាំចម្លើយរបស់នាងរហូត។
គួរបញ្ជាក់ដែរថា នៅឆ្នាំ២០១៨ ខាងមុខនេះ តារាសម្តែងស្រីវ័យក្មេងរូបនេះ នឹងត្រៀមថតខ្សែភាពយន្តចំនួនពីរទៀត ដោយទីមួយ គឺរឿង «Lai Kinnaree» សម្តែងជាមួយលោក Tik Jesadaporn និងខ្សែភាពយន្តទីពីរ គឺនាងនឹងសម្តែងជាមួយកម្លោះសង្ហាលោក James Ma ផងដែរ ប៉ុន្តែនៅមិនទាន់បានបង្ហើបចំណងជើងនៅឡើយនោះទេ៕







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!