ក្រោយគេល្បីថា សង្សារស្អាតនាយចយ ស្រលាញ់លោកព្រោះតែលុយ តែបែរនាងដាក់មួយម៉ាត់ទៅវិញថា......!

 
 

ភ្នំពេញ៖ សមាជិកនៅក្នុងក្រុមកំប្លែងនាយក្រឹមដ៏ល្បីល្បាញ នាយចយ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់គ្រប់គ្នា ក្រោយពេលដែលគេបានបណ្តើរសង្សារដ៏ស្រស់ស្អាតរបស់ខ្លួន បង្ហាញមហាជននៅក្នុងហ្វេសប៊ុក

ទន្ទឹមនឹងនេះផងដែរ ក៏មានការយល់ឃើញពីបណ្តាមហាជនខុសៗគ្នាជាច្រើនពីរឿងនេះ។ អ្នកខ្លះលួចច្រណែននឹងសំណាង របស់នាយចយថាមានសង្សារស្អាត ហើយចេះយល់ចិត្តទៀត។ ចំណែកឯអ្នកខ្លះវិញក៏ថានាងស្រលាញ់នាយចយ ដោយសារតែមើលឃើញលុយជាដើម។

ទោះជាយ៉ាងនេះក្តី ក៏នារីវ័យក្មេងដែលត្រូវបានគេស្គាល់ថានាងគឺជាមិត្តស្រី របស់នាយចយ មិនបានតបអ្វីច្រើនដែរ។ កាលពីម្សិលមិញនេះ ពេលនាងប្តូររូបថតនៅលើ Cover ក្នុងគណនីហ្វេសប៊ុករបស់នាង នាងក៏បានភ្ជាប់មកជាមួយនឹងពាក្យមួយឃ្លាថា៖ «លុយអាចទិញអ្វីគ្រប់យ៉ាងបាន តែមិនអាចទិញក្តីស្រលាញ់ និងសុភមង្គលបានទេ»

មួយប្រយោគនេះ ពិតជាបានធ្វើឱ្យអ្នកគាំទ្រ សរសើរយ៉ាងខ្លាំង ហើយក៏ជូនពរដល់អ្នកទាំងពីរ ឱ្យស្រលាញ់គ្នាឱ្យបានយូរ ប្រើជីវិតប្រកបទៅដោយសុភមង្គល នៅក្នុងថ្ងៃអនាគត៕

រូបភាពនាយចយ និងសង្សារ
រូបភាពនាយចយ និងសង្សារពេលដើរកម្សាន្ត
រូបភាពនាយចយ និងសង្សារដើរកម្សាន្តនៅសមុទ្រ
រូបភាពនាយចយ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម